0

លោក​ ម៉ឹង ​យូឡេង​ប្រធានមន្ទី​រសាធារណ​ការខេត្តកណ្ដាល​បណ្ដោយ​ឲ្យលោក​ សិទ្ធនិង​លោករ​ស់ប្រព្រឹត្តអំ​ពើពុករលួ​យតាម​អំពើចិ​ត្ត

ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន ​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២  បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុក ទំនិញ​លើស​ទម្ងន់ ​ឬ​មិន​លើស ​ទម្ងន់​គឺ​ត្រូវតែ​បង់លុយ​តាម ​ការកំណត់​របស់លោក សិទ្ធ  និង​លោក រស់ ដោយ​មិនអាច​តវ៉ា​ បានឡើយ​។ ទន្ទឹមនឹងនេះ​លោក សិទ្ធ និង​លោក រស់ បាន​ឃុបឃិត​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់ ក៏ដូចជា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ផ្ទុក​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន ជា​បន្តបន្ទាប់​។ អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក សិទ្ធ និង​លោក រស់ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ព្រមទាំង​អនុប្រធាន​មន្ទីរ​ច្រើន​នាក់​ទៀតផង​ដែរ ហេតុនេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង បណ្ដោយ​ឲ្យ​លោក សិទ្ធ និង​លោក រស់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​ត​ទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចទៅហើយ​

 អំពើពុករលួយ​របស់​លោក សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​បក្ខពួក​ឈ្មោះ រស់ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​ក្រុម​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកទំនិញ ក៏ដូចជា​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស ដឹក​ថ្ម បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​បើកបរ​រថយន្ត​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក សិទ្ធ និង​លោក រស់ បើទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​។ លើស​នេះ​ទៅទៀត​រថយន្ត​ធំៗ​សណ្ដោង​កន្ទុយ​វែងៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ឬ​ខុស​លក្ខណៈ​បច្ចេកទេស មិនដែល​ឃើញ​លោក សិទ្ធ និង​លោក រស់ ចាត់វិធានការ​តាមច្បាប់​ឡើយ​គឺ​ឈ្មួញ​ទាំងនោះ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់ គឺអាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​។

​តាម​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ការដែល​លោក សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ព្រមទាំង​អនុប្រធាន​ឈ្មោះ រស់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ដែលជា​ចៅហ្វាយនាយ​ទេនោះ​គឺ​លោក សិទ្ធ និង​លោក រស់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សិទ្ធ និង​លោក រស់ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។(មានត)

21-01-2018-b2 IMG_1498

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!