Comments Off

លោក នេត​ សាវឿន​អគ្គស្នងការនគរ​បាលជាតិគួរពិនិ​ត្យមើលម​ន្ត្រីអាជ្ញាធរនិ​ងសមត្ថកិ​ច្ចខេត្តមណ្ឌលគិ​រីឃុបឃិ​តឲ្យ​ឈ្មួញដឹក​ជញ្ជូនឈើខុ​សច្បាប់​ចេញ​ទៅលក់ស្រុក​យួនតាមច្រ​កដាក់​ដាំ

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និង​សកម្មជន​ព្រៃឈើ​ ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា  លោក យូ សុធា  មេ​នគរបាល​អន្តោ ប្រ វេសន៍ ​ច្រក​ទ្វេភាគី​ដាក់​ដាំ  ស្រុក​អូររាំង ខេត្តមណ្ឌលគិរី គឺជា​អ្នកបើក​បា​រ៉ា​ស់ ​ឲ្យ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ ការដែល​លោក យូ សុធា មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​អន្តោប្រវេសន៍ គឺជា​បង្អែក​ដ៏​រឹងមាំ​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ សូម្បីតែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ កាន់តែ​ច្រើនឡើងៗ​។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នង​នគរបាល​ខេត្តមណ្ឌលគិរី ព្រមទាំង​លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ បានឡើយ​។ ក្នុងចំណោម​ឈ្មួញ​ដែល​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ បើក​បា​រ៉ា​ស់​ឲ្យ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះ គឺមាន​ទាំង​មន្ត្រីនគរបាល​ដែលជា​សាច់ញាតិ​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង​ព្រោះ​ករណី​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក ឡោ សុខា ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។ ជាងនេះទៅទៀត​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​ដៃ​ពី​សំណាក់​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេល​យប់​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មាន​ឈ្មួញ​យួន​យកលុយ​រាប់សិប​ម៉ឺន​ដុល្លារ​មក​ឲ្យ​សមត្ថកិច្ច​ខ្មែរ​រត់ការ​ចរចា​ជាមួយ​មន្ត្រីជាន់ខ្ពស់​និង​មន្ត្រី​សមត្ថកិច្ច​ធំៗ​ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ពួកគេ​អាច​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​រលូន​។ ដោយសារ​ឈ្មួញ​យួន​ចំណាយ​កញ្ចប់​លុយ​យ៉ាងច្រើន ឲ្យ​សមត្ថកិច្ច​ខ្មែរ​រត់ការ​បើកផ្លូវ​ឲ្យ​ពួកគេ​នោះ​ទើប​ពួកគេ​អាច​ចូលមក​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​គគ្រឹកគគ្រេង​។(មានត)

61 KA-0002

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!