0

លោក​សាយ ​សំអាល់ ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាននិ​ងលោក ​វេង សាខុនរដ្ឋម​ន្ត្រីក្រសួង​កសិក​ម្មធ្វើមិន​ដឹងមិន​ឮបទល្មើ​សព្រៃឈើកើតឡើង​យ៉ាងពេញប​ន្ទុកនៅ​ក្នុង​ខេ​ត្តរតន​គិរី

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​​ និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​យួន​ សម្រុក​កាប់​ឈើ​អារ ច្រៀក​ ឈើ​ច្រើន​ទីតាំង​នៅក្នុង​តំបន់​ កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ  ដោយសារ​មានការ​ឃុបឃិត​ បើកដៃ​ពី​សំ ណាក់​មន្ត្រី ​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ ស្ថាប័ន​។ ប្រសិនបើ​គ្មាន ​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​ព្រោះ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជាបន្ទាន់​មុនពេល​ព្រៃឈើ​ក្នុង​តំបន់​នេះ​ត្រូវ​វិនាស​សាបសូន្យ​។ ដោយហេតុថា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នោះទេ​ហើយ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​កើតឡើង​កាន់តែ​ខ្លាំងក្លា​ថែមទៀត

ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​តា​វែង ស្រុក​អណ្ដូង​មាស ស្រុក​លំផាត់ ស្រុក​វ៉ើ​ន​សៃ ស្រុក​បរក​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​។ ក្នុងខណៈដែល​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស គឺ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខេត្តរតនគិរី នោះឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​មាន​ក្រុមហ៊ុន​យួន​ចំនួន​៦​ក្រុមហ៊ុន​និង​ជនជាតិ​យួន​រាប់រយ​នាក់​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​មហន្តរាយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា ឈ្មួញ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​នគរ​បាល​និង​សមត្ថកិច្ច​យោធា​ការពារ​ព្រំដែន​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ជនជាតិ​យួន​និង​ក្រុមហ៊ុន​យួន​បាន​ប្រើ​រថយន្ត​បង្កុង រថយន្ត​យី​ឌុប​ធំៗ និង​រថយន្ត​កែច្នៃ​ដឹកជញ្ជូន​ឈើ​ពី​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ឃុំ​ញ៉ា​ង យ៉ាង​រលូន​។(មានត)

39443029_2239410236101705_2538053121901330432_n 39468039_578194365911693_1879818966830940160_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!