Comments Off

លោក​ ឱម យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំពើពុក​រលួយគួរបើការស៊ើប​អង្កេតឲ្យបា​នស៊ីជ​ម្រៅរឿង​អាស្រូវពុ​ករលួ​យរបស់លោ​ក ញឹក​ ប៊ុនលេ​ខមេគយ​ច្រកតំបន់បឹ​ងត្រកួន

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង ​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង ​ហិរញ្ញវត្ថុ ចាត់ វិធានការ​ទប់ស្កាត់​អំពើពុករលួយ ​តាមច្រើន​រូបភាព​របស់​លោក  ញឹក ប៊ុន​លេខ ដែលជា​មេ​គយ​ ច្រក​តំបន់​បឹង​ត្រកួន​ជាបន្ទាន់​ ។

ដោយ ហេតុថា​មន្ត្រី​គយ​ធំៗ​ក្នុ ង​ខេត្តបន្ទាយ មានជ័យ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយក ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា  គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ញឹក ប៊ុន​លេខ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ជាពិសេស​គឺ​ការឃុបឃិត​ឲ្យ​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ នាំចូល​ជ្រូក​រស់​លើសពី​ចំនួន​កំណត់​នៅក្នុង​ឯកសារ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើ​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នោះដែរ​។ បើ​មិន​ដូច្នេះ​ទេ​លោក ញឹក ប៊ុន​លេខ ដែល​អាចមាន​ការខ្នង​បង្អែក​រឹងមាំ​កាន់​តែមាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែច្រើន​ថែមទៀត​ជាមិនខាន​

 ប្រភពពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​នេះ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​តំបន់​បឹង​ត្រកួន​នោះដែរ​។ ដូច្នេះហើយ​ទើប​លោក ញឹក ប៊ុន​លេខ កាន់តែ​បានដៃ​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ប្រទេស​សៀម ដោយ​មិន​បង់ពន្ធ ព្រមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ករណី​ឈ្មួញ​នាំចូល​ជ្រូក​រស់​តាម​ច្រក​តំបន់​បឹង​ត្រកួន គឺមាន​ការបន្លំ​តួលេខ​ចំនួន​ជ្រូក​យ៉ាងច្រើន​ដោយសារ​មានការ​ឃុបឃិត​សម្របសម្រួល​ពី​លោក ញឹក ប៊ុន​លេខ ដែលជា​មេ​គយ​ប្រចាំ​ច្រក​នេះ​។ ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​លើស​ចំនួន​កំណត់​ប្រចាំថ្ងៃ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ គឺ​លោក ញឹក ប៊ុន​លេខ អាច​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​បើកដៃ​ឲ្យ​លោក ញឹក ប៊ុន​លេខ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ ​។(បឋមនៅមានត)

38256498_513675189053446_1068504721267884032_n38270457_513675302386768_6855856819143704576_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!