0

បែកធ្លាយ​ភាពមិន​ប្រក្រតីខ្វៀល​ដីទំហំ២៦​ហិកតា៤៥០​អាខេត្តព្រះ​សីហនុ​ដើម្បីជាផល​​ប្រយោជន៍​បក្ខពួកនិ​ងគ្រួ​សារ​

នៅក្នុងឱកាសពិធីអបអរសាទរ ថ្ងៃជ័យ​ជម្នះ ៧ មករា  លើកទី៣៨ ( ៧ មករា ១៩៧៩- ៧  មករា ២០១៧) សម្តេចអគ្គម ហា សេនា បតីតេជោ  ហ៊ុន សែន ប្រធាន គណបក្សប្រជាជន​ កម្ពុជា បានថ្លែង បញ្ជាក់ថា៖ «គណបក្ស ប្រជាជនកម្ពុជា ជំរុញកា រអនុវត្តនូវ យុទ្ធនាការ ដើម្បីប្រយុទ្ធ  និងបង្រ្កាបចោរកម្ម, ឃាតកម្ម , ការប្លន់​ប្រដាប់អាវុធ , គ្រឿងញៀន, ការកាប់ ឈើខុស ច្បាប់, ការទន្រ្ទាន យកដីធ្លីខុសច្បាប់, បទល្មើសនេសាទ ខុសច្បាប់, អាជីវកម្មរ៉ែ​ខុសច្បាប់ , អាជីវកម្មខ្សាច់ខុស ច្បាប់ និងការ ដាក់កុង ត្រូលយកលុយខុសច្បាប់  ជនណាដែលប្រព្រឹត្តខុសបទល្មើស ត្រូវ​តែទទួលទោសតាមច្បាប់» ។ ប្រភព​ពី មន្ត្រី​សា លា ខេត្ត​ព្រះសីហនុ   បានទម្លាយ​ឲ្យ​ដឹង​ថា ដី​គម្រប​ព្រៃ  ឈើ​ឆ្នាំ​២០០២ ដែល​លោក  យន្ត មី​ន  ស្នើសុំ​តាម​លិខិត  ​ចុះ​ថ្ងៃទី​២០ ខែកក្កដា  ឆ្នាំ​២០១៨ គឺ​ស្ថិតនៅ ​ក្នុងភូមិ​គគីរ ភូមិ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ប្រភពដដែល​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត​លេខ​២៥/១៨​លស ចុះហត្ថលេខា​ដោយ​លោ​ក យន្ត មីន គោរព​ជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ សុំ​គោលការណ៍​កាត់​ខ្វៀ​ល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា ចេញពី​ផែនទី​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​បន្ត​នីតិវិធី​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ​។  ទាក់ទង​នឹង​បញ្ហា​នេះ​បើតាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក យន្ត មីន បានស្នើ​សុំ​កាត់​ខ្វៀ​ល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា នោះ​ដើម្បី​ជា​ផលប្រយោជន៍​បក្ខពួក​របស់​គាត់​ទៅវិញ​ទេ​។ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទាំង​៤៨​គ្រួសារ​ដែលមាន​ឈ្មោះ ស៊ុយ គឹម​ហ៊ា និង​​ឈ្មោះ មិញ ឡេង ជា​តំណាង​នោះ សុទ្ធតែជា​បក្ខពួក​បរិ​វារ​ស៊ីឈ្នួល​ឈរឈ្មោះ​ឲ្យ​បុគ្គល​ម្នាក់​ឈ្មោះ ទៀ ដែល​ត្រូវគេ​ដឹងថា​ជា​កូនប្រ​សា​របស់លោក យន្ត មីន តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ឈ្មោះ ស៊ុយ គឹម​ហ៊ា គឺជា​ប្រពន្ធ​របស់លោក​ផ្កាយ​២ កុយ ស៊ុន ដែលជា​​មន្ត្រី​កង​អង្គរក្ស​ល្បីឈ្មោះ​ខាង​ប្រើ​អំណាច​បំពាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ឧកញ៉ា ញ៉​ក់ គឹ​ម​តុង ដែល​កំពុងមាន​ដីកានាំខ្លួន​ពី​សំណាក់​តុលាការ​។ ដូច្នេះរដ្ឋាភិបាល គួរ​ពិនិត្យឡើងវិញ​ឲ្យ​បានច្បាស់លាស់​ពី​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែលជា​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ផងដែរ​។​តាម​ការអះអាង​រប​ស់​មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដីធ្លី​មាន​ជម្លោះ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បច្ចុប្បន្ន​បាន​ក្លាយ​ទៅជា​កម្មសិទ្ធិរ​បស់​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រី​ប្រដាប់អាវុធ​មួយចំនួន​ដែលមាន​អំណាច​ខ្លាំង​ព្រមទាំង​មាន​ខ្សែបណ្ដាញ​យ៉ាងរឹងមាំ​។ ជាក់ស្ដែង​ឈ្មោះ ទៀ ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ ក្នុង​កង​អង្គរក្ស ត្រូវជា​កូនប្រសា​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គឺជា​ម្ចាស់​ដី​មួយផ្នែកធំ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង នោះដែរ​។ ​លិខិត​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​កាត់​ខ្វៀ​ល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា ចេញពី​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ទុក​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ​ក្នុងភូមិ​គគីរ គឺ​គ្រាន់តែ​ជា​ល្បិច​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន​តែប៉ុណ្ណោះ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ឡើងវិញ​លើ​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។(មានត)

5D17665E-3992-44C3-9C61-2C965E75C00F-950x52965543989-E56A-4E06-B9A0-EFCC6A1A5402-535x95038829175_296145817609434_5204344449613692928_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!