0

លោក​ កែវ​ សុភគ៌ប្រធាន​មន្ទីរបរិស្ថាន​ខេត្តនិងលោក​ស្វាយ ​សំអ៊ាងអភិបាល​ខេត្តមណ្ឌល​គិរីលោក​ អ៊ុំ វណ្ណសុភគ៌នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើព្រៃឈើតំ​បន់ដែនជ​ម្រកសត្វ​ព្រៃភ្នំព្រេ​ចឃុប​ឃិតជាមួ​យឈ្មួ​ញកាប់បំផ្លាញព្រៃឈើជិត​រលាយដោយសា​រស្នាដៃ​មេ​ឈ្មួញធំ​ៗ៣នា​ក់?

ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ ​ដឹងថា ការដែល​មេ​ឈ្មួញ​ ទាំង​៣​នាក់​ខាង លើ​ហ៊ាន​ កាប់​ឈើ​និង​ដឹកជញ្ជូន​ ឈើ​ចេញពី​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ មហន្តរាយ​គឺមាន​កា រឃុបឃិត​បើក ដៃ​ ពី​សំណាក់​លោក  កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្តមណ្ឌលគិរី លោក  ស្វាយ សំ​អ៊ាង អភិបាល ខេត្ត​មណ្ឌល គិរី  និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រ ដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​។  បច្ចុប្បន្ន​បទល្មើស​បំផ្លាញ​ ព្រៃឈើ​កើត ឡើង​ យ៉ាង​រាលដាល​នៅក្នុង​ព្រៃ​កុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ព្រមទាំង​តំបន់​ក្បែរៗ​នោះ​ព្រោះ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​ទុក​ឲ្យ​ឈ្មួញ​ទាំង​៣​នាក់​នោះ​បំផ្លាញ​ព្រៃឈើ​ឲ្យ​វិនាស​សាបសូន្យ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មេ​ឈ្មួញ​ទាំង​៣​នាក់​ខាងលើ​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកជញ្ជូន​ឈើ​អារច្រៀក​រួច​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ឆ្លងកាត់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្ដាហ៍​កន្លងទៅនេះ​ឈ្មួញ​ធំៗ​៣​នាក់ គឺ​ឧកញ៉ា តុ​ប វី​ដា ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា ប៉ោ សំអឿន កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ទាំង​៣​នាក់​នេះ​បាន​ប្រើប្រាស់​រថយន្ត​បង្កុង រថយន្ត​កែច្នៃ និង​ត្រាក់ទ័រ មិនតិចជាង​២០០​គ្រឿង​សម្រាប់​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ក្បែរៗ​នោះ​យ៉ាង​មហន្តរាយ​។ ទន្ទឹមនឹងនេះ​ពួក​ឈ្មួញ​បាន​ប្រើប្រាស់​គោយន្ត​ប្រភេទ​កាឡេ​ថង មិនតិចជាង​៥០០​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។

​តាម​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២​និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ឈ្មួញ​ធំៗ​ទាំង​៣​នាក់​នោះបាន​ប្រើប្រាស់​រថយន្ត​បង្កុង រថយន្ត​កែច្នៃ​ប្រមាណ​២០០​គ្រឿង​សម្រាប់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​មាន​ត្រាក់ទ័រ​សម្រាប់​អូស​ឈើ​ចំនួន​៤០​គ្រឿង ព្រមទាំង​គោយន្ត​ប្រមាណ​៥០០​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​អនាធិបតេយ្យ​បំផុត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ សឹង សំអុល មេ​ឈ្មួញ ប៉ោ សំអឿន និង​មេ​ឈ្មួញ តុ​ប វី​ដា ក៏បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចូលទៅ​ស្រុក​កែវ​សីមា យ៉ាង​ពេញបន្ទុក​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។(មានតភាគ)

39104611_705161499822293_9214810981622874112_n 39139193_2240949342586628_3808436475905703936_n 39119375_277798959679298_6524867423630262272_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!