0

មេឈ្មួញ​ទាំងបីងារជា​ឧកញ៉ាជើ​ងខ្លាំង ​សឹង​ សំអុល, ប៉ោ​ សំអឿន និង​ តុប វីដា ​សម្រុក​កាប់បំផ្លា​ញព្រៃ​ឈើក្នុ​ងស្រុកកោះ​ញែកជិតវិ​នាសហើ​យមាន​ការឃុបឃិតពី​សំណាក់​លោក​ កែវ​ សុភគ៌​ប្រធានម​ន្ទីរបរិ​ស្ថា​នខេត្តមណ្ឌលគិរី

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ ក្នុង​ឃុំរ​យ៉ និង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា  មួយ​សប្ដាហ៍​មកហើយ ​ដែល​ឈ្មួញ​ធំៗ​ ទាំង​៣​នាក់​ខាងលើ​នោះ ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ ​ភ្នំ​ព្រិច យ៉ាង​អនាធិប តេយ្យ​បំផុត​។ មកដល់ពេលនេះ​ ឈ្មួញ​ទាំង​៣​នាក់​កំពុង​ប្រើប្រាស់​រថយន្ត​បង្កុង​និ ង​រថយន្ត​កែច្នៃ​រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច យ៉ាង​គឃ្លើន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដែល​កំពុង​សប្បាយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ជាបន្ទាន់​មុនពេល​ព្រៃឈើ​ក្នុង​ខេត្ត​នេះ​ត្រូវ​វិនាស​សាបសូន្យ​។ ជាក់ស្ដែង​រយៈពេល​១​សប្ដាហ៍​ចុងក្រោយ​នេះ​មេ​ឈ្មួញ សឹង សំអុល មេ​ឈ្មួញ ប៉ោ សំអឿន និង​មេ​ឈ្មួញ តុ​ប វី​ដា សម្រុក​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​ហើយ​អភិបាលខេត្ត​រតនគិរី លោក ស្វាយ សំ​អ៊ាង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ក្នុង​ខេត្ត​នេះ បែរជា​សម្ងំ​ទទួលផល​ប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ទើប​ឈ្មួញ​ធំៗ​៣​នាក់​គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង​ឧកញ៉ា តុ​ប វី​ដា កំពុង​សម្រុក​បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​ឈ្មួញ​ធំៗ​ទាំង​៣​នាក់​ខាងលើនេះ​មិន​អាចធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក៏ដូចជា​តំបន់​ក្បែរៗ​នោះបាន​ឡើយ​។ ទន្ទឹមនឹងនេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ទៀត​ក៏​ប្រឈម​នឹង​ការរិះគន់​រឿង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ទាំង​៣​នាក់​ខាងលើ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នាពេល​បច្ចុប្បន្ន​នេះដែរ​។

ចំណែក​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំរ​យ៉ និង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ មេ​ឈ្មួញ សឹង សំអុល​, ប៉ោ សំអឿន និង​មេ​ឈ្មួញ តុ​ប វី​ដា បាន​ប្រើប្រាស់​រថយន្ត​បង្កុង និង​រថយន្ត​កែច្នៃ​សរុប​ប្រមាណ​២០០​គ្រឿង​ដើម្បី​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ទាំង​៣​នាក់​ខាងលើនេះ​បាន​ប្រើប្រាស់​កម្លាំង​កម្មករ​រាប់រយ​នាក់ គឺ​ដូច​ស្រមោច​ឲ្យ​ចូល​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច យ៉ាង​មហន្តរាយ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ឈ្មួញ​ទាំង​នាក់​នេះ​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ចូលមក​ខេត្តក្រចេះ ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​តែម្តង​។(មានត)

38600713_246131892695523_2280002467326328832_n 38614871_445609095922697_4506207733376090112_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!