Comments Off

លោក​ម៉ៅ ភិរុណអភិបា​លខេត្តកណ្ដាលមិន​គួរមើលរំលង​ដីបឹងស្គរ​ជាដីសា​ធារណៈរប​ស់រដ្ឋ​បែរជាអាជ្ញា​ធរឃុំស៊ី​ធរនិ​ងមន្ត្រីអាជ្ញា​ធរខ្សាច់ក​ណ្ដាលឃុប​ឃិត​គ្នាលក់​ដីឲ្យលោក ​សេង សាវី ឬ​ឧកញ៉ាស៊ីន​ ទ្រី យកលុយ​ចែកគ្នាចា​យ

​ប្រភពពី​មន្ត្រី​សាលាឃុំ​ស៊ីធរ​  មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ​លោក សេង សា​វី ឬ​ឧកញ៉ា  ស៊ីន ទ្រី បាន​ទិញ​ ដី​ទំហំ​៥៤​ហិកតា​ពី ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ដោយ​ ក្នុង​១​ហិកតា​មានតម្លៃ​២​ម៉ឺន​ ដុល្លារ​ដោយមាន ​ឯកសារ​ត្រឹមត្រូវ​។  ចំណែក​ដី​បឹង​ស្គរ​ទំហំ​៩,៨០​ហិកតា​ គឺ​លោក សេង សា​វី ឬ​ឧកញ៉ា  ស៊ីន  ទ្រី ទិញ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ត្រឹម​៩០០០​ដុ ល្លារ​ប៉ុណ្ណោះ​ដោយ​គ្មាន​លិខិត ស្នាម​អ្វី​ត្រឹមត្រូវ​នោះទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ជាបន្ទាន់ ហើយ​មេឃុំ​ចាស់​នៃ​ឃុំ​ស៊ីធរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់​ដី​បឹង​ស្គរ មិនគួរ​គេចផុត​ពី​សំណាញ់​ច្បាប់​នោះទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្រោយពេល​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី លើក​ទំនប់​ហ៊ុមព័ទ្ធ​ដី​បឹង​ស្គរ យក​ធ្វើជា​កម្មសិទ្ធិ​រួចមក​គឺ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​តាមច្បាប់​ដើ​ម្ប​កុំ​ឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ពិនិត្យឡើងវិញ​ទៅលើ​ករណី​មន្ត្រី​អាជ្ញាធរ​ឃុំ​ស៊ីធរ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល ដែល​លក់​ដី​បឹង​៦៤​ហិកតា​ទៅ​ឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី យកលុយ​ចែកគ្នា​ចាយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​អភិវឌ្ឍន៍​ធ្វើស្រែ​ប្រាំង​មួយឆ្នាំ​៣​ដង​របស់លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី លើ​ផ្ទៃដី​ទំហំ​៦៤​ហិកតា​នៅក្នុង​ភូមិ​កំពង់​ល្វា ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​មាន​ការលើក​ទំនប់​ព័ទ្ធ​យក​ដី​បឹង​ស្គរ​រួចជាស្រេច​ទៅហើយ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​កំពង់​ល្វា ឃុំ​ស៊ីធរ បាន​ឲ្យ​ដឹងថា ដី​បឹង​ស្គរ​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែលមាន​ទំហំ​៩,៨០​ហិកតា​ត្រូវ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​ដោយ​អះអាងថា​បាន​ទិញ​ពី​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​រួចហើយ​។

​ប្រជាពលរដ្ឋ​ក្នុងភូមិ​កំពង់​ល្វា បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ​ ទ្រីបាន​ប្រើ​គ្រឿងចក្រ​ជីកដី​លើក​ទំនប់​យ៉ាង​ធំ​ដើម្បី​ព័ទ្ធ​យក​ដី​បឹង​ស្គរ​មិន​ឲ្យ​ទឹក​ចូល ក្នុងខណៈដែល​ទឹកទន្លេ​កំពុង​ឡើង​ចាល់​ជិត​លិច​ទំនប់​ជា​បណ្ដើរៗ​ទៅហើយនោះ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​របស់លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី គឺ​នៅលើ​ផ្ទៃដី​ទំហំ​៦៤​ហិកតា​ដោយ​ក្នុងនោះ​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​៥៤​ហិកតា​និង​ទិញ​បឹង​ស្គរ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ស៊ីធរ ទំហំ​ប្រមាណ​១០​ហិកតា​ផងដែរ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល មិនគួរ​មើល​រលង​តទៅទៀត​ទេ ព្រោះ​ដី​បឹង​ស្គរ​ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ​បែរជា​ត្រូវ​មន្ត្រី​អាជ្ញាធរ​ឃុំ​ស៊ីធរ និង​មន្ត្រី​អាជ្ញាធរ​ខ្សាច់កណ្ដាល ឃុបឃិត​គ្នា​លក់​ឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី ហើយ​យកលុយ​ចែកគ្នា​ចាយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។(មានត)

38693372_214299439237771_8349717247228379136_n 38674364_216042809067773_5095931314624790528_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!