0

ឧកញ៉ា​ តុប វីដា​ ឧកញ៉ា ប៉ោ ​សំអឿន និង​ឧកញ៉ា សឹង ​សំអុលកាប់​បំផ្លាញព្រៃ​ឈើក្នុង​ខេត្តមណ្ឌល​គិរីជិតរលា​យហើយ​ដោយ​សា​រជើងខ្លាំង​ទាំង៣អ្នក​នេះ

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី   បាន​ឲ្យ​ដឹងថារយៈពេល​មួយ​សប្ដាហ៍ ​កន្លងទៅនេះ​ឧកញ៉ា តុ​ប  វី​ដា ឧកញ៉ា ប៉ោ  សំអឿន និង​ឧកញ៉ា សឹង សំអុល  កំពុង​រួមដៃគ្នា​កាប់​ឈើ ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ ភ្នំ​ព្រិចខេត្ត មណ្ឌ លគិរី ហើយ​ដឹកជញ្ជូន​ ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញ ញើត​អ្វី​ទាំងអស់​។ ប្រភព​បាន ​ឲ្យ​ដឹង​ទៀតថា  មេ​ឈ្មួញ តុ​ប វី​ដា  ដែលជា​ឧ​ត្ត​ម​សេនីយ៍​ យោធា​ផង​នោះ បាន​ដឹកជញ្ជូន​ចេញ​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​យកទៅ​ប្រគល់​ឲ្យ​មេ​ឈ្មួញយួនតាម​តំបន់​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរីមិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋភិបាលភិបាល​នោះទេ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ​ធំៗ​៣​នាក់ គឺ​ឧកញ៉ា តុ​ប វី​ដា ឧកញ៉ា ប៉ោ សំអឿន និង​ឧកញ៉ា សឹង សំអុល កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​ពួកគេ​ឡើយ

ប្រភពពី​សកម្មជន​ព្រៃឈើ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឧកញ៉ា​ល្បីឈ្មោះ​៣​នាក់ គឺ​ឧកញ៉ា តុ​ប វី​ដា ឧកញ៉ា ប៉ោ សំអឿន និង​ឧកញ៉ា សឹង សំអុល កំពុង​រួមដៃគ្នា​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឧកញ៉ា តុ​ប វី​ដា ឧកញ៉ា ប៉ោ សំអឿន និង​ឧកញ៉ា សឹង សំអុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឧកញ៉ា​ទាំង​៣​នាក់​ខាងលើនេះ មិនអាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច តំបន់​អ​ន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​តាម​អំពើ​ចិត្ត​បានឡើយ​។

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​ឧកញ៉ា សឹង សំអុល គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ឡើយ​។ ប៉ុន្តែ​ឧកញ៉ា សឹង សំអុល បាន​ឃុបឃិត​ជាមួយ​ឧកញ៉ា តុ​ប វី​ដា និង​ឧកញ៉ា ប៉ោ សំអឿន បំពាន​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ហើយ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចូលមកក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​យី​នី​គ្រី​ន យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ឧកញ៉ា តុ​ប វី​ដា បានធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចូលទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។(មានត)

38433489_664292223941351_6402845439950848000_n 38600713_246131892695523_2280002467326328832_n 38614871_445609095922697_4506207733376090112_n 38501191_268459640633683_592202400148750336_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!