0

លោក​ គង់ វិបុលអគ្គនា​យកនៃអគ្គនា​យកដ្ឋានពន្ធដា​រក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវ​ត្ថុគួរ​​ចាត់វិធានកា​រទៅលើភា​ពអសកម្ម​​និងអំពើពុក​រលួយរប​ស់លោ​ក នុត វុត្ថាប្រធាន​សាខាពន្ធ​ដារខេត្តក​ណ្ដាល

ប្រជាពលរដ្ឋ​ដែល​ទៅ​បង់ពន្ធ​ នៅ​អង្គភាព​សាខា​ពន្ធដារ​ ខេត្តកណ្ដាល មួយចំនួន​បានលើកឡើង​ថា  នៅពេល​ពួកគាត់​ទៅ​សួ រនាំ​គឺ​មន្ត្រី​ពន្ធដារ​ខ្លះ​ បាន​ប្រើ​ពាក្យសំដី​គំរោះគំរើយ​ ដាក់​ពួកគាត់​យ៉ាង​អសីលធម៌ គឺ​ ពួកគេ​មិន​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ តាម​តួនាទី​រ បស់ខ្លួន​នោះឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹង​ទៀតថាមានមនុស្សស្រីសាខា​ពន្ធដារ​ខេត្តកណ្ដាល នៅក្នុង​បន្ទប់​លេខ​២៦ ជាន់​ទី​២ មិន​យកចិត្តទុកដាក់​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់​កាន់តែ​ច្រើនឡើងៗ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​ពួកគេ​។ ដូច្នេះ​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្ដាល គួរ​ពិនិត្យឡើងវិញ​ចំពោះ​បញ្ហា​ទាំងនេះ​ដើម្បី​កុំ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ទន្ទឹមនឹងនេះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្ដាល និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​ឲ្យ​ពួកគេ​យកចិត្តទុកដាក់​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​តាម​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់

ប្រជាពលរដ្ឋនៅក្នុង​ខេត្តកណ្ដាល ដែល​ទៅ​បង់ពន្ធ​ដីធ្លី អចលនវត្ថុ នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្តកណ្ដាល បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​ពន្ធដារ​ដែល​ប្រើល្បិច​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​លើកឡើងថា ការដែល​មន្ត្រី​ពន្ធដារ​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក នុត វុត្ថា ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តកណ្ដាល ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​ពន្ធដារ​នៅ​អង្គភាព​ពន្ធដារ​ខេត្តកណ្ដាល ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ទៅ​បង់ពន្ធ​អាករ​ឬ​មិន​ជាប់ពន្ធ​អាករ​បាន​និយាយ​ដូចៗ​គ្នា​ថា មន្ត្រី​ពន្ធដារ​ខេត្តកណ្ដាល ធ្វើលិខិត​សរសេរ​ដៃ​ឧទ្ទេសនាម​ក្លែងក្លាយ​ដើម្បី​ទារលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​បង់ពន្ធ​អាករ​លើ​វិញ្ញាបនបត្រ សម្គាល់​អចលនវត្ថុ ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​នៅ​អង្គភាព​សាខា​ពន្ធដារ​ខេត្តកណ្ដាល បាន​យក​លិខិត​សរសេរ​ដៃ​មួយច្បាប់​មក​ឲ្យ​ពួកគាត់​ហើយ​ប្រាប់ថា ត្រូវ​បង់លុយ​២០០​ដុល្លារ​ឬ​អ្នកខ្លះ​៣០០​ដុល្លារ​ឡើងទៅ​ក្នុង​ក្បាលដី​បន្តិចបន្តួច​ដែលជា​អំណោយ​ផ្ដាច់​ពី​ឪពុកម្ដាយ​ទៅ​កូន​។ ប្រជាពលរដ្ឋ​ខ្លះ​បាន​លើកឡើងថា មន្ត្រី​សាខា​ពន្ធដារ​ខេត្តកណ្ដាល បាន​យក​ក្រដាស់​ឯកសារ​ស្នើសុំ​បង់ពន្ធ​ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកណ្ដាល ដោយមាន​ដីកាអម​បញ្ជូនមក​សាខា​ពន្ធដារ​ខេត្តកណ្ដាល បែរជា​មន្ត្រី​ពន្ធដារ​សុំ​លុយ​ចំនួន​១០​ដុល្លារ​ហើយ​យក​ឯកសារ​ទាំងនោះ​ទៅ​គរ​ទុក​មិន​ចាត់ការ​តាមច្បាប់​ឡើយ​។បឋម

38686867_2113716462211338_1081284838838763520_n 38485816_2129349237305405_7258236594115575808_n images-1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!