Comments Off

នាយ​ឧត្តមសេនី​យ៍ នេត សាវឿន​​អគ្គស្នងការនគ​របាលជាតិមិនគួ​រមើលរំលង​លោក ទៀ​ង ​សៅរតន៍ស្នង​ការរងនគរ​បាល​ខេត្តមណ្ឌលគិ​រីនៅពីក្រោ​យខ្នងឈ្មួញដឹកជញ្ជូ​នឈើខុស​ច្បាប់ចេ​ញទៅស្រុ​កយួន

សកម្មជន​ព្រៃឈើ​និង ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី  បានកត់សម្គាល់​ថា​កាលពី​ជំនាន់ ​លោក អ៊ុក សំណាង នៅ​ធ្វើជា​ស្នងការ​នគរ បាល​ខេត្តមណ្ឌលគិរី គឺ​ឃុបឃិត​បើក ដៃ​ឲ្យ​លោក ទៀង សៅ​រតន៍  ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត  ជាពិសេស​ទាក់ទង ​ទៅនឹង​ការឃុប ឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន ​ឈើ​ចេញទៅ​ស្រុក​យួន​។  ឥឡូវនេះ​ក្នុង​រជ្ជកាល​ដែល​លោក  ឡោ សុខា មកកាន់​តំ ណែង​ជា​ស្នងការ​នគរ បាល​ ខេត្តមណ្ឌលគិរី ក៏​នៅតែ​បណ្ដោយ​ឲ្យ​លោក ទៀង សៅ​រតន៍ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​ក្នុងនាម​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​លោក ឡោ សុខា កំពុង​ខំប្រឹង​ជួយ​បិទបាំង​ករណី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​ករណី​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ល្បីល្បាញ​រឿង​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផងដែរ​

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​ដែលមាន​ទាំង​មន្ត្រី​យោធា មន្ត្រីនគរបាល មន្ត្រី​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ផង​នោះ កំពុង​សម្រុក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ និង​រថយន្ត​ផ្សេងៗ​ទៀត​ពី​៣០​ទៅ​៥០​គ្រឿង គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំរិត ណ​យ នាយ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ផងដែរ​។ ការដែល​លោក សំរិត ណ​យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​អន្តោប្រវេសន៍​គឺជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

ចំណែក​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ជាច្រើន​នាក់​បាន​បញ្ជាក់ថា​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​អន្តោប្រវេសន៍ មាន​សិទ្ធិ​គ្រប់គ្រង​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ក្នុង​ខេត្តមណ្ឌលគិរី ដែល​កើតមាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​នោះ គឺ​ច្រក​ដាក់​ដាំ​ក្នុងស្រុក​អូររាំង ច្រក​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វេភាគ​ទាំង​៣​កន្លែង​នេះ គឺជា​មនុស្ស​ជំនិត​របស់លោក ទៀង សៅ​រតន៍ ហើយ​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​លោក ទៀង សៅ​រតន៍ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។(មានត)

0012 264 34087887_1835521756743398_3737070779624325120_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!