0

ឧកញ៉ា​ ភឿន ​ផល្លា-លឹម​ សុជាតិ​អាងខ្នង​ផ្កាយបីបោក​ប្រាស់ប្រជាពល​រដ្ឋរឿងដីជិត​២០០ហិក​តានៅ​ស្រុកព្រៃ​នប់

ពេញៈ  ប្រជាពលរដ្ឋចំនួន  ៣៧គ្រួសារ នៅក្នុងភូមិរាម  ឃុំរាមស្រុកព្រៃនប់  ខេត្តព្រះសីហនុ បានប្រតិកម្ម ចំពោះ លោក ឧក ញ៉ា ភឿន  ផល្លា និងលោក លឹម  សុជាតិ ក្រោយពីបានបែកធ្លាយឯកសារ រឿង ដីប្រមាណជិត  ២០០ហិកតា ដែល ឈ្មោះបុ គ្គល ទាំងពីរនាក់នេះ   បានមកសុំយកមេដៃដើម្បីសុំសិទ្ធិ  ស្របច្បាប់ពីប្រមុខរាជរដ្ឋាភិបាល  ជូនពួកគាត់  ប៉ុន្តែបែ ជាមាន តែឈ្មោះ លោកឧកញ៉ា ភឿន ផល្លា និងលោក លឹម  សុជាតិ ក្នុងការគ្រប់គ្រងដីប្រមាណ១៩ ២ហិចតា។
លោក គឹម ចំណាន  តំណាងអោយប្រជាពលរដ្ឋចំនួន៣៧ គ្រួសារ បានថ្លែងថា ពួកគាត់មិនស្មានថា  អ្វី គឺជាឆាកល្ខោន  សោះ ព្រោះក ន្លងមកឈ្មោះ ភឺន ផល្លា និង  លោក លឹម សុជាតិ បានមកប្រាប់ ពួកគាត់ និងសុំអោយពួកគាត់ ផ្តិតមេដៃ ដើម្បីដា ក់ជួន ប្រ មុខរាជរដ្ឋាភិបាល  ក្នុងការកាត់ង្វៀ លដីជូនពួក គាត់ ប៉ុន្តែអ្វីៗផ្ទុយ ពីការពិតទាំ ងអស់ ស្រាប់តែថ្មី  ៗនេះ ពួកគាត់ បានទទួលឯកសារមួយច្បាប់  ដែលមន្ទីជំនាញ ស្ថាប័នពាក់ព័ន្ឋ ប្រគល់ដីជូនតែឈ្មោះភឺន ផល្លា  និង លោក លឹម  សុជាតិ ទៅវិញ ដែល ផ្ទុយពី ស ជ  ណរបស់ លោក  សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន   និង ស ជ ណ របស់  សម្តេចអគ្គម ហាសេ នាបតីតេជោ  ហ៊ុន សែន កាត់ង្វៀលដីចំនួន ១៩២ហិចតានេះ  ជូនឈ្មោះ ភឿន ផល្ល ,  លោក លឹម សុជាតិ រួមជាប្រជា ពលរដ្ឋ ចំនួន២៩ គ្រួសារផ្សេងទៀត។   ដូចនេះ ក្នុងនាមប្រជាពលរដ្ឋទាំង៣៧គ្រួសា រ  សូមស្នើយ៉ាងទទួច ដល់ស្ថាប័ន ពាក់ព័ន្ឋថ្នា ក់លើ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៏ជូនពួកគាត់ផង ហេតុអីពួក  គាត់រស់នៅ អាស្រ័យផល ជាក់ស្តែងបែជាពុំមានឈ្មោះ បែជាមាន ឈ្មោះ បុគ្គលដែលពុំ មានទីលំនៅអាស្រ័យ ផលទីនេះទៅវិញ។
ចំពោះករណីនេះ  ប្រជា ពលរដ្ឋបានទទូចឲ្យ ប្រមុខដឹកនាំរាជរ ដ្ឋាភិបាល និងក្រសួងស្ថាប័ន ពាក់ព័ន្ធពិនិត្យមើល ករណីនេះ ឡើងវិញ ផង។
ចំណែកលោកឧកញ៉ា  ភឿន ផល្លា និងលោក លឹម  សុជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ៕

38028680_660176157686291_6224983929326141440_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!