0

លោក ​ឈួរ ច័ន្ទ​ឌឿនអភិបាល​ខេត្តកំពង់ឆ្នាំង​មិនចាត់វិធានកា​រទប់ស្កាត់ក្រុមជ​នល្មើសទ​ន្ទ្រាន​កាន់កាប់​ដីព្រៃលិ​ចទឹក​ក្នុងស្រុកប​រិបូរណ៍​កើតឡើង​ពេញប​ន្ទុក

ប្រជាពលរដ្ឋ​នៅ​ឃុំ​ឆ្នុកទ្រូ  ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង  បាន​កត់សម្គាល់ថា​មកដល់ ពេលនេះ​ដីព្រៃ​លិច​ ទឹក​ក្នុង ភូមិ​សេះ​ស្លាប់  និង​តំបន់​មួយចំនួនទៀត ​ត្រូវ​ក្រុម​ជនល្មើស​ ប្រើ​គ្រឿងចក្រ​ទន្ទ្រាន​កាន់ កាប់​យក​ធ្វើជា​ កម្មសិទ្ធិ​អស់​រាប់ សិប​ហិកតា​រួចទៅហើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ការបង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នាពេល​កន្លងមក​រប​ស់​កម្លាំងចម្រុះ​ក្នុងស្រុក​បរិបូរណ៍ គ្រាន់តែ​ជា​រឿង​លេងសើច​ឥតប្រយោជន៍​ព្រោះ​មិនបាន​មួយថ្ងៃ​ស្រួលបួល​ផង​ក៏មាន​ការដោះលែង​ត្រាក់ទ័រ​ទៅវិញ ហើយ​ក្រុម​ជនល្មើស​នៅតែ​បន្តសកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យ៉ាង​គឃ្លើន​ដដែល​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក ឈួ​រ ច័ន្ទ​ឌឿ​ន គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នោះទេ ហើយ​បណ្ដោយ​ឲ្យ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង​ឆ្នាំង និង​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជា​ការពិត​មិនមែន​តែ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ប៉ុណ្ណោះ​ទេ​ដែល​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​កំពុង​កើតឡើង​យ៉ាងគំហុក គឺ​នៅក្នុង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ក៏មាន​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ផងដែរ​

 ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ដែល​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់ អាច​គេច​ផុតពី​សំណាញ់​ច្បាប់។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​ការដឹកនាំ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ទាំងស្រុង​ព្រោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ឆ្នុកទ្រូ ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ទើប​ទុក​ឲ្យ​ពួកគេ​គេច​ផុតពី​សំណាញ់​ច្បាប់ ​។

សមត្ថកិច្ច​ក្នុង​ឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹងថា ត្រាក់ទ័រ​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ហើយ​ត្រូវ​កម្លាំងចម្រុះ​ឃាត់​យកទៅ​រក្សាទុក​កាលពីពេល​ថ្មីៗ​នេះ​គឺ​ឃាត់​បានតែ​មួយថ្ងៃ​ក៏ត្រូវ​ដោះលែង​វិញ​ភ្លាមៗ ហើយ​ក្រុម​ជនល្មើស​ក៏​គេច​ផុតពី​សំណាញ់​ច្បាប់​ដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដោះលែង​ត្រាក់ទ័រ​ដែលជា​ប់​ពាក់ព័ន្ធ​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក គឺមាន​ការសម្របសម្រួល​ពី​សំណាក់​នាយផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង គឺ​លោក តា​ត់ សីហា​ក់ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មកហើយ​។ ជាងនេះទៅទៀត​ការដែល​លោក តា​ត់ សីហា​ក់ ជួយ​សម្របសម្រួល​ឲ្យ​មានការ​ដោះលែង​ត្រាក់ទ័រ​ជាប់​ពាក់ព័ន្ធ​បទល្មើស គឺ​ដោយសារ​មាន​បញ្ជា​ពី​ថ្នាក់លើ​ដោយមាន​ការបិទបាំង​ព័ត៌មាន​យ៉ាង​ប្រុងប្រយ័ត្ន​។(មានតភាគ)

37805056_505878066499825_2459774499663380480_n 37814001_505877836499848_3605661144192122880_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!