Comments Off

អភិបា​លខេត្តព្រះវិហា​រ លោក អ៊ុន​ ចាន់ដាស​ម្ងំស្ងៀមយក​លេសជាប់រវល់​យុទ្ធនាកា​រឃោសនា​បោះឆ្នោតគ្មាន​ពេលប​ង្ក្រាបបទល្មើស​ព្រៃឈើ​បណ្ដោយឲ្យបទល្មើស​បំផ្លាញ​ព្រៃព្រះរកា​ជិតរលា​យហើ​យ

ប្រជា​សហគមន៍​ការពារ​ ព្រៃ​ព្រះ​រកា ក្នុងស្រុក​ត្បែងមានជ័យ  ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត  ខេត្តព្រះវិហារ  បាន​រិះគន់ ថា​កន្លង មក​លោក សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជឿ​តែ​លើ​រ បាយការណ៍​ភូតភរ​របស់​ មន្ត្រី​អាជ្ញាធរខេត្ត​ព្រះវិ ហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្តព្រះវិហារ ប៉ុណ្ណោះ​ ហើយ​មិន​ចុះ​ត្រួតពិនិត្យ​ស្ថាន ភាព​ជាក់ស្ដែង​ ឡើយ​។ ហេតុនេះហើយ​ទើប​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា កើតឡើង​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​ព្រោះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ នាំគ្នា​សម្ងំស្ងៀម​ហើយ​យក​លេស​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត គ្មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​អាច​បំផ្លាញ​ព្រៃ​ព្រះ​រកា ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ហើយ​សូម្បីតែ​ដើម​ច្បោះ​ជ័រ ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កួយ នៅ​តំបន់​ព្រៃ​ព្រះ​រកា ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​ដែរ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា ដែល​កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​នោះទេ​ដោយសារ​ជាប់រវល់​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​មួយចំនួន​កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​ទាំង​អភិបាលខេត្ត ទាំង​មន្ត្រី​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សុទ្ធតែ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ ប្រការនេះ​ធ្វើ​ឲ្យ​ព្រៃ​ព្រះ​រកា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ក្នុងដំណាក់កាល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត គឺ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា​យ៉ាងគំហុក​តែម្តង​។

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​លើកឡើងថា ព្រៃ​ព្រះ​រកា​ដែលមាន​ទំហំ ៩៦ ០០០ ហិកតា កំពុង​រង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ មិន​ខ្វល់​ពី​សេចក្ដី​វិនាស​ព្រៃឈើ​នោះឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា គឺជា​ប្រភព​ចំណូល​របស់លោក អ៊ុន ចាន់​ដា ក៏ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ? ដូច្នេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ព្រៃ​ព្រះ​រកា រង​ការបំផ្លាញ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត ហើយ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ស្ទើរតែ​វិនាស​សាបសូន្យ​។(មានត)

37840483_504940496593582_7809473798058541056_n 37789991_504940356593596_295841646610743296_n 37791677_504940576593574_2514858421602222080_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!