0

លោក​ឱម យ៉ិន​ទៀង​ប្រធានអង្គភា​ពប្រឆាំងអំ​ពើពុករលួយ​គួរបើកកា​រស៊ើប​អង្កេត​ឲ្យស៊ីជ​ម្រៅទៅ​លើរឿង​អាស្រូវពុករលួយ​លោក សំ ​កុសល​ប្រធានសាខាគយ​ខេត្តកោះកុ​ង​ជាបន្ទាន់​?

តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  សំ កុសល បាន​បង្ហើប​ឲ្យ​ដឹងថា​ លោក សំ កុសល មាន​ខ្នងបង្អែក​ រឹងមាំ​នៅក្នុង​អគ្គ នា យក ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា  ទើប​ហ៊ាន​ប្រើ​តួ នាទី​និង​អំណាច​ប្រព្រឹត្ត​ អំពើពុករលួ យ​ដោយ​គ្មាន ​ញញើត​អ្វី​ទាំងអស់ ហើយ​ប្រើ​វិធី​គំរាមកំហែង​មន្ត្រីក្រោមឱវាទទៀតផង។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ជាបន្ទាន់​ហើយ​គួរ​លាតត្រដាង​មុខមាត់​មន្ត្រី​គយ​ធំៗ​ដែលជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់លោក សំ កុសល ផងដែរ​។ ដោយហេតុថា​ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង រួចមក​គឺ​លោក សំ កុសល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល នៅពេលនេះ​គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​លោក សំ កុសល នៅតែ​រក្សាទុក​ប៉ុស្ដិ៍​ជជុះ​របស់​សមត្ថកិច្ច​គ​យ​នៅ​ចំណុច​អណ្ដូងទឹក ដើម្បី​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​យ៉ាង​គឃ្លើន បើទោះបី​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​ក៏ដោយ​។

រឿងអាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព​របស់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ឈ្មួញ​ធំៗ​មួយចំនួន​សម្រុក​នាំចូល​ទំនិញគេចពន្ធ តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ច្រក​កំពង់ផែ​ច្រើន​កន្លែង​ទៀត​ក្នុង​ខេត្តកោះកុង ដោយ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក សំ កុសល យ៉ាង​សុខ​ស្រួល​។ នៅតាម​ច្រក​កំពង់ផែ និង​ច្រក​អន្តរជាតិ​ចាំ​យាម នៅតែមាន​ក្រុម​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ រថយន្ត​ទំនើបៗ​អត់​ពន្ធ និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​រលូន ព្រោះ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​គឹជាការស្រេច ​។(មានត)

29793045_439837356437230_1416280781709377536_o IMG_20180612_075129_621 24654

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!