0

អភិបាល​ខេត្តពោធិ៍​សាត់លោក ​ម៉ៅ ធនិន អសកម្ម​ក្នុងការបង្ក្រាប​បទល្មើស​ព្រៃឈើនិ​ងបទល្មើ​សនេសាទកើ​តពេញ​បន្ទុ​ក

ប្រជា​នេសាទ​នៅ ក្នុង​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង  ខេត្តពោធិ៍សាត់ បាន​លើកឡើងថា  មន្ត្រីរដ្ឋបាល​ជលផល ​ក្នុង​មូល ដ្ឋាន ​ពួកគាត់ គឺជា​អ្នក​ឃុបឃិត ​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ ​យ៉ាង​មហន្តរាយ ហើយ ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ ពោធិ៍សាត់ ក៏ដូចជា​ប្រធាន​មន្ទីរ​ក សិកម្ម និង​មេ​រដ្ឋបាល​ ជលផល​ខេត្ត ពោធិ៍ សាត់ មិន​ចាត់វិធានកា រ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ឲ្យ​ស្រ បទៅតាម​បទបញ្ជា​របស់​ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ​នោះទេ​។ ហេតុនេះ ហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា​ចាប់តាំងពី​លោក ម៉ៅ ធនិន មកកាន់​តំណែង​ជា​អភិបាលខេត្ត​ពោធិ៍សាត់ មកដល់​បច្ចុប្បន្ន​គឺ​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​បទល្មើស​នេសាទ​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត ព្រោះ​លោក ម៉ៅ ធនិន គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យ៉ាង​ពេញបន្ទុក​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​បាន​រិះគន់​ចំៗ​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​នោះទេ​។ ផ្ទុយទៅវិញ​មួយរយៈ​ចុងក្រោយ​នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ កំពុង​ជាប់រវល់​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង​។

ប្រភពពី​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ខ្លះ​បាន​យកឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើជា​បង្អែក​ដើម្បី​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ពួកគេ​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រហែលជា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ទទួលបាន​ផលប្រយោជន៍​មួយផ្នែក​ណា​នោះ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ​ទើប​បណ្ដោយ​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​?។ ប្រសិនបើ​លោក ម៉ៅ ធនិន មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ គឺ​ឈ្មួញ​ឈ្មោះ តាំង អៀង ក៏ដូចជា​ឈ្មួញ​ជា​មន្ត្រី​យោធា មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តពោធិ៍សាត់ មួយចំនួន​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។

ដោយឡែក​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​កំពុង​កើតឡើង​កាន់តែខ្លាំងជាងមុន ។(មានត)

01-3-2018-6-Copy 29366147_432862437134722_7378303869459103744_n-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!