Comments Off

លោក ហេង​ ផល្លាប្រធាន​ស្ថានីយ៍​ជញ្ជីងថ្លឹងរ​ថយន្តចំណុច​ថ្នល់កែង​ប្រមូលលុយតា​ម​​របៀបពុក​រលួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ហេង ផល្លា បាន​ឲ្យ​ដឹងថា  កាលពីមុន​លោក ហេង  ផល្លា ជិះ​តែ​ម៉ូតូ​កញ្ចាស់​ទៅ ធ្វើ​ការ ប៉ុន្តែ ​ឥឡូវនេះ​ក្រោយពេល​ ទទួលបាន​តួនាទី​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​ចំណុច​ថ្នល់កែង  ផ្លូវជាតិ​លេខ​ ៦ ខេត្ត កំពង់ចាម គឺ​លោក ហេង ផល្លា  ជិះ​រថយន្ត​ទំនើបៗ​និង​មាន​លំនៅដ្ឋាន ​ស្ដុកស្ដម្ភ​។ គឺ​ដោយសារ​លោក  ហេង ផល្លា  ចាត់ទុក​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ គឺជា​ប្រភព​ចំណូល​របស់ខ្លួន​ដោយ ​មិន​ខ្វល់​រឿង​ខូច​ ផ្លូវ​ខូច​ស្ពាន​ទាល់តែសោះ​។ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​រាប់រយ​គ្រឿង ដូច្នេះ​លោក ហេង ផល្លា អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង ផល្លា និង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​រួចទៅហើយ​

 ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ផ្លូវជាតិ​លេខ​៦ ស្រុក​បាធាយ ខេត្តកំពង់ចាម លោក ហេង ផល្លា ល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​មិនទាន់​ឃើញ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មួយផ្នែក​នៃ​លុយ​ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក ហេង ផល្លា គឺ​បានផ្ដល់​ទៅ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ផងដែរ ព្រោះ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦​នេះ គឺ​លោក ស៊ុន ចាន់ថុល ត្រូវការ​ចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រការ​នេះហើយ​ទើប​លោក ហេង ផល្លា អាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​ខំប្រឹង​ប្រមូល​លុយ​ជួយ​គណបក្ស ក្នុងខណៈដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​ឃិត​ចូលមក​ដល់​។

​ថ្មីៗ​នេះ​អំពើពុករលួយ​របស់លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦​ចំណុច​ថ្នល់កែង ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ក្រុម​ឈ្មួញ​និង​ម្ចាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បាន​ឲ្យ​ដឹងថា ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក ហេង ផល្លា គឺ​ពួកគេ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​យ៉ាង​រលូន​។ ជាងនេះទៅទៀត​លោក ហេង ផល្លា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បែរជា​ទទួលបាន​ការសរសើ​រ​លើកទឹកចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដោយសារតែ​ចេះ​ប្រមូល​លុយ​បាន​ច្រើន​។​

​តាម​ប្រភពពី​មន្ត្រី​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហេង ផល្លា មិន​ខ្វល់​ពី​រឿង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឬ​រថយន្ត​ធំៗ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នោះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឲ្យ​តែ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ឬ​ដឹកឈើ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់​របស់លោក ហេង ផល្លា គឺជា​ការ​ស្រេច​ដោយ​អាច​បើកបរ​រថយន្ត​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​ស្រុក​បាធាយ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ ការដែល​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ផងដែរ​ដោយមាន​ការបែងចែក​ផលប្រយោជន៍​ ។​បឋម

35932252_474521502968815_4817729291972247552_n-1 35881781_474521612968804_7430218376116436992_n-2

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!