Comments Off

លោក​ ទី ប៊ុនឡង់​មេគយ​ច្រកទ្វា​រអន្តរជាតិព្រំ​ខេត្តប៉ៃលិន​ល្បីល្បាញ​ខាងប្រព្រឹ​ត្តអំពើពុក​រលួយមិន​ញញើតអង្អ​ភាពប្រឆាំ​ងអំពើ​ពុករ​លួយ

មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង ​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​បង្ហើប ​ឲ្យ​ដឹងថា ការដែល​លោក  ទី ប៊ុន​ឡង់ ប្រធាន ការិយា ល័យ​ ច្រកទ្វារ​អន្តរជាតិ​ព្រំ  ហ៊ាន​ធ្វើ​អ្វីៗ​យ៉ាង​គឃ្លើន​ គឺ​ដោយសារ​អាង​មាន​ខ្នង បង្អែក​ធំ​ជាង​លោក  គុណ ញឹម ដែល ជា​អគ្គ​ នាយគយ​ទៅទៀត​។  ហេតុនេះហើយ​ទើប​លោក ទី ប៉ុន​ឡង់  ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូ ល​ទំនិញគេច ពន្ធ ទំនិញ ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរ ជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់ តែ​ច្រើនឡើងៗ​ ហើយក៏​មានការ​ ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ ក្រៅពី​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​គឺ​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​កំពុង​គាប​យកលុយ​ពី​ពលរដ្ឋ​និង​អាជីវករ​តូចតាច​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​អាជីវករ​និង​ពលរដ្ឋ​ប្រមូលផ្ដុំ​គ្នាត​តវ៉ា​មុខ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ច្រើនលើក​មកហើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ នោះទេ​ព្រោះ​លោក ទី ប៊ុន​ឡង់ អាងខ្នង​បង្អែក​រឹងមាំ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​

បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់ថា​លោក គុណ ញឹម មេ​គយ​ធំ​គឺជា​អ្នក​បើកដៃ​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​អាចមាន​ការបែងចែក​ផលប្រយោជន៍​ប្រចាំខែ​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ហេតុនេះហើយ​ទើប​លោក ទី ប៊ុន​ឡង់ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​រួច​បែរជា​គាបសង្កត់​ទៅលើ​ពលរដ្ឋ​និង​អាជីវករ​តូចតាច​យ៉ាង​គឃ្លើន​។​

​ថ្មីៗ​នេះ​ក្រុមអាជីវករ​និង​ពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ផ្លែឈើ​ពី​ស្រុក​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន រាប់សិប​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែល​គាបសង្កត់​ជិះជាន់​ធ្វើបាប​ពួកគាត់​យ៉ាង​កំរោល​។ ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ផងដែរ​។ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​ឲ្យ​ដឹងថា ទំនងជា​លោក ទី ប៊ុន​ឡង់ និង​លោក សំ សុវណ្ណារិទ្ធ ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​តំណែង​នាពេល​បច្ចុប្បន្ននេះ​ទើប​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​មុខ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា កន្លងមក​នៅពេល​ពួកគាត់​នាំចូល​ផ្លែឈើ​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង ត្រូវ​បង់ពន្ធ​ក្នុង​មួយ​រថយន្ត​ត្រឹម​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​លោក ទី ប៊ុន​ឡង់ គាប​ឲ្យ​ពួកគាត់​បង់ពន្ធ​ដល់​ទៅ​៥០​ម៉ឺន​រៀល​។ ចំណែក​អ្នក​ដឹកជញ្ជូន​ផ្លែឈើ​តាម​រថយន្ត​ធុន​ធំ​ដែល​កាលពីមុន​បង់ពន្ធ​ក្នុង​មួយ​ជើង​តែ​ជាង​១​លាន​រៀល ឥឡូវ​លោក ទី ប៊ុន​ឡង់ គាប​ឲ្យ​បង់លុយ​ដល់​ទៅជិត​៥​លាន​រៀល​គឺ​ច្រើន​ហួសហេតុ​។ ដូច្នេះហើយ​ទើប​ពួកគាត់​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ប៉ៃលិន ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​ដល់​ឆ្អឹង​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​ទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។បឋម

36552704_485510405203258_7079080357009555456_n-2 36630736_485510248536607_65241807356690432_n-2

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!