Comments Off

លោក​ ញឹក​ ប៊ុនលេខ​ ប្រធានស្នាក់​ការគយច្រកតំ​បន់បឹងត្រកួន​ឃុបឃិត​ឲ្យឈ្មួញ​ឈ្មោះ​ សុខ លាង​ ភេទស្រីតំ​ណាងក្រុម​ហ៊ុន​អង្គរសុខ​សារឹទ្ធធ្វើអ្វីៗ​តាមអំ​ពើ​ចិត្ត

ថ្មីៗ​នេះ​មន្ត្រី​ប្រចាំ​ច្រក​ តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក  ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​ឈ្មួញ​ធំៗ ​មួយចំនួន​ស ម្រុក​ នាំចូល​ទំនិញគេចពន្ធ  ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់យ៉ាង​ពេញ បន្ទុក​តាម​ច្រក​បឹង ​ត្រកួន ដោយ សារ​ មានការ​ឃុបឃិត​បើកដៃ​ ពី​សំណាក់​លោក ញឹក ប៊ុន​លេខ  ប្រធាន​ស្នាក់ការ​គយ ​ប្រចាំ​ច្រក​នេះ​។  ប្រភព​បាន​ឲ្យ​ដឹង​ ទៀតថា សូម្បីតែ​ជ្រូក​រស់​ក៏ ត្រូវ​ឈ្មួញ​នាំចូល​តាម​ ច្រក​តំបន់​បឹង​ត្រកួន​យ៉ាង​ពេញ បន្ទុក​ដែរ​ដោយសារ ​លោក ញឹក ប៊ុន​លេខ ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ សុខ លាង ភេទ​ស្រី តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សា​រឹទ្ធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ការបន្លំ​តួលេខ​ចំនួន​ជ្រូក​ដែល​ឈ្មួញ​នាំចូល គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ញឹក ប៊ុន​លេខ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សា​រឹទ្ធ គឺ​អ្នកស្រី សុខ លាង បាន​អះអាងថា​ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន​ខ្លួន​នាំចូល​ជ្រូក​ពី​ស្រុក​សៀម​ចំនួន​២៥០​ក្បាល​ដើម្បី​យកទៅ​ចែកចាយ​តាម​ទីសត្តឃាត​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ឈ្មួញ​នាំចូល​ជ្រូក​រស់ក្នុង​មួយថ្ងៃ​៤​រថយន្ត​ហើយ​ក្នុង​មួយ​រថយន្ត​មាន​ជ្រូក​ចាប់ពី​១២០​ក្បាល​ឡើងទៅ ដូច្នេះ​លើសពី​តួលេខ​ដែល​តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សា​រឹទ្ធ បាន​អះអាង​យ៉ាងច្រើន​។ ចំណែក​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន កំពុង​ប្រឈម​នឹង​ការ​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ជួយ​បិទបាំង​តួលេខ​ចំនួន​ជ្រូក​ដែល​ឈ្មួញ​នាំចូល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ មានន័យថា​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ញឹក ប៊ុន​លេខ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ដូច្នេះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិនគួរ​មើលរំលង​ទៅទៀត​ឡើយ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​សំណុំរឿង​មួយ​នេះ​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន ព្រមទាំង​បក្ខពួក​ប្រាកដជា​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ កាន់តែខ្លាំង​ក្លា​លើស​មុន​ទៅទៀត​។​

​ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ជា​អគ្គនាយក​គយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ទង្វើ​របស់លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​។បឋម

36941526_491683854585913_7432014604454068224_n-1 36898377_491683964585902_2405435883399413760_n-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!