0

លោក​ កែប កត់​មេរដ្ឋបាល​ព្រៃឈើខេត្តរតន​គិរីយូរវស្សា​ជាអ្នកនៅពី​ក្រោយខ្នង​ឈ្មួញ​ឈើធំៗ​ខ្មែរនិងយួន​ដឹកជញ្ជូ​នឈើចេញទៅលក់​ស្រុកយួន​នៅពេល​យ​ប់

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​ កសិកម្ម​ខេត្តរតនគិរី  បាន​លើកឡើងថា ការដែល​លោក  កែប កត់ ហ៊ាន​ឃុបឃិត​ បើកដៃ​ឲ្យ​ ឈ្មួញ​ជនជាតិខ្មែរ​និង​ ឈ្មួញ​ជនជាតិ​យួន​ដឹក ជញ្ជូន​ឈើ​ចេញទៅ​ ស្រុក​យួន​តាម​ច្រកទ្វារ​ អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ គគ្រឹកគគ្រេង​រយៈ​ពេល​ប្រមាណ​២ ​សប្ដាហ៍​ចុងក្រោយ​នេះ  គឺមាន​ការឃុបឃិត​បើកដៃ​ពី​ សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តរតនគិរី ផងដែរ​។  ឈ្មួញ​ខ្មែរ​ដែល​សម្រុក​ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តរតនគិរី  ចេញទៅ​ស្រុក​យួន​ មាន​ច្រើន​ នាក់​ហើយ​ឈ្មួញ​ដែល​កំពុង​ ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ  គឺ​ឈ្មួញ​ឈ្មោះ ហែម សុ​មុនី  ហៅ​ម៉ៅ  និង​ឈ្មួញ​ឈ្មោះ  ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ  ព្រមទាំង​បក្ខពួកជាច្រើននាក់ទៀត ។ រាល់​សកម្មភាព​ដឹកជញ្ជូន ​ឈើ​របស់​ឈ្មួញ​ប៉ុន្មាន​នាក់​ នេះ​អាច​ទៅដល់​គោលដៅ​ដោ យ​ជោគជ័យព្រោះ​មានកា រ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​នៅក្នុង​ខេត្តរតនគិរី​។

ប្រភពពី​មន្ត្រី​អង្គរ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​នៅ​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​ជនជាតិខ្មែរ​និង​ឈ្មួញ​ជនជាតិ​យួន​ច្រើន​នាក់​សម្រុក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រីក្រោមឱវាទ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​បើកដៃ​ឲ្យ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​នោះទេ​។

តាម​ការអះអាង​របស់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ជាដើម​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បានចាត់ទុក​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង តាមផ្លូវ​ជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន តាម​ក្បួន​រថយន្ត​តូចធំ​ទាំង​ខ្សែៗ​ព្រោះ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ហើយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។បឋម

22781989_377364666017833_175558300_n Rasmeinews-10-10102017-300x169

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!