0

លោក​ អ៊ុំ ចាន់រតនា​ប្រធាន​ការិយាល័យ​គយច្រក​ទ្វារអន្តរជាតិ​ដូងមាន​ខ្នងបង្អែក​ធំជាង​លោក​ គុណ ញឹម​អគ្គនាយក​គយម៉ា​ស្រុកខ្មែរ​ហ៊ានធ្វើ​អ្វីៗស្រេច​តែអំពើ​ចិត្ត

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុំ ចាន់​រតនា  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ អន្តរជាតិ​ដូង បាន​ឲ្យ​ដឹងថា  ជា​ញឹកញាប់​លោក  អ៊ុំ ចាន់​រតនា បាន​ប្រើ​ឈ្មោះ ​អ្នកមានអំណាច​ជា​ខ្នងបង្អែក ​របស់ខ្លួន​មកប្រើប្រាស់ ​ដើម្បី​គាបសង្កត់ ​ទៅលើ​មន្ត្រី ក្រោមឱវាទ​របស់ខ្លួន​យ៉ាង​គឃ្លើន​និង​គ្មាន​សេចក្ដី​ អៀនខ្មាស​។ សូម្បីតែ​ប្រធាន​សាខាគយ ​ខេត្តបាត់ដំបង  ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក អ៊ុំ ចាន់​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​នោះឡើយ ដោយសារតែ​ដឹងថា​លោក អ៊ុំ ចាន់​រតនា មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម អគ្គនាយក​គយ ហើយ​អាច​បញ្ជា​ទៅលើ​លោក គុណ ញឹម ទាំងយប់​ទាំង​ថ្ងៃ​ទៀតផង​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​ប​និ្ត​ច​បន្តួច​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​លោក អ៊ុំ ចាន់​រតនា ដែលជា​ប្រធានការិយាល័យ​គយ​ច្រក​នេះ គាប​យកលុយ​ពី​ពួកគាត់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​ឬ​បង្កាន់ដៃ​បង់លុយ​ត្រឹមត្រូវ​ឡើយ​។ ប្រភព​បានបញ្ជាក់​ថាស​ម្រា​ប់​រថយន្ត​ដឹក​ផ្លែឈើ​ចំ​ណុំ​១​តោន​កន្លះ​ទៅ​២​តោន​កន្លះ​ត្រូវគេ​កំណត់​ឲ្យ​បង់លុយ​២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​ដោយ​គ្មាន​បង្កាន់ដៃ​បង់លុយ​នោះទេ គឺ​មន្ត្រី​គយ​ប្រមូល​តាមរបៀប​ពុករលួយ​តែម្តង​។ ចំណែក​អ្នក​ដឹកជញ្ជូន​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​តាម​រថយន្ត​ធុន​ធំ​ចំណុះ​ចាប់ពី​៥​តោន​ឡើងទៅ​ត្រូវ​បង់​ពី​៥០​ម៉ឺន​ទៅ​១​លាន​រៀល​ក្នុង​មួយ​ជើង ចំណែក​រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​១០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​ដោយ​មិន​ទទួលបាន​វិក្កយបត្រ​នោះទេ​។ ការដែល​លោក អ៊ុំ ចាន់​រតនា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ខាងលើ​ចាំ​ជួយ​ការពារ​និង​ដោះស្រាយ​គ្រប់ពេលវេលា ហើយ​សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនទាន់​បើក​ការស៊ើបអង្កេត​ដែរ​។​

​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក អ៊ុំ ចាន់​រតនា កាន់​តែមាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​ក្រអឺតក្រទម​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។​

​តាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​លោក អ៊ុំ ចាន់​រតនា មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត​ហេតុនេះហើយ​ទើប​លោក គុណ ញឹម មិន​ហ៊ាន​ប៉ះពាល់​លោក អ៊ុំ ចាន់​រតនា នោះទេ​ហើយ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តែម្តង​។ ការដែល​លោក អ៊ុំ ចាន់​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ទន្ទឹមនឹងនេះ​លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក​បែរជា​ប្រើ​អំណាច​គាបសង្កត់​អាជីវករ​និង​ពលរដ្ឋ​តូចតាច​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ទៅវិញ​។​បឋម

36795500_489904924763806_3707507437394198528_n 36863946_489905231430442_350937298105270272_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!