0

ឈ្មួញនាំ​ចូលជ្រូករស់​តាមច្រកទ្វារអន្ត​រជាតិគីឡូ១៣ឬ​ច្រកភ្នំដីមន្ត្រីន​គរបាលអន្តោ​ប្រវេស​ន៍និង​មន្ត្រីកាំកុងត្រូល​អង្គុយរា​ប់ក្បាល​រថយន្តដឹកជ្រូ​កនិង​ទំនិញបង់ពន្ធមិន​គ្រប់យក​លុយ​តាមរបៀបពុក​រលួយ

មន្ត្រីអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋានក្នុងឃុំតាស្ដា  ស្រុកសំពៅលូន  ខេត្តបាត់ដំបង  បានឲ្យដឹងថា ពិតជាមាន ករណី ឈ្មួញ នាំ ចូលជ្រូករស់ដោយប្រើ រថយន្តធុនធំរាប់សិបគ្រឿង ក្នុងមួយថ្ងៃៗដោយសារមាន ការឃុបឃិតបើកដៃ ពីស មត្ថ កិច្ច ច្រើនស្ថាប័នប្រចាំច្រក ព្រំដែន ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ អាជីវកម្មចិញ្ចឹម ជ្រូកនៅក្នុងស្រុក ។ ជាងនេះទៅទៀត ទំនិញគេចពន្ធ ទំនិញបង់ ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ព្រមទាំងចំណី អាហារខូចគុណ ភាព ឬហួស កាលកំណត់ប្រើប្រាស់ ត្រូវបានឈ្មួញធំៗនាំ ចូលតាមច្រក ភ្នំដី យ៉ាងពេញបន្ទុកហើយ សមត្ថកិច្ចប្រចាំច្រក នេះគាបសង្កត់ យ៉ាងខ្លាំងទៅលើអាជីវករតូច តាចនិងពលរដ្ឋទន់ខ្សោយដែល នាំចូលទំនិញបន្តិចបន្តួច ដើម្បីបាន ប្រាក់ចំណូល ចិញ្ចឹមជីវិត ។ ដូច្នេះហើយទើប មានការអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ ព័ន្ធពិនិត្យមើ លភាពមិន ប្រក្រតីដែលកើត  ឡើងនៅច្រកទ្វារអន្តរជាតិគីឡូ១៣ឬ ច្រកភ្នំដីជាបន្ទាន់ ព្រោះក្នុងមួយថ្ងៃៗ ឈ្មួញនាំចូលជ្រូក រស់តាម រថយន្តធុនធំរាប់សិប គ្រឿង ហើយសមត្ថកិច្ចប្រចាំច្រក នេះគិតតែពីរឿងប្រមូលលុយ ចែកគ្នាធ្វើមាន ធ្វើបាន 

 ប្រភពពីមន្ត្រីបម្រើការងារនៅ ច្រកទ្វារអន្តរជាតិគីឡូ១៣ឬច្រកភ្នំដី  ក្នុងភូមិវាលវង់ ឃុំតាស្ដា  ស្រុកសំ ពៅលូន ខេត្តបាត់ ដំបង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញដឹក ជញ្ជូនជ្រូករស់ពីទឹកដី សៀមចូលទឹកដីខ្មែរ ក្នុងមួយថ្ងៃៗរាប់ សិបរថយន្ត ធុនធំដោយសារ តែមានការឃុបឃិត បើកដៃពីសំណាក់ ក្រុមមន្ត្រីពុករលួយ ដែលគិតគូរតែរឿង ផលប្រយោជន៍ ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹង ទៀតថា សមត្ថកិច្ចពាក់ព័ន្ធ ប្រចាំច្រកនេះដែលមានទាំង មន្ត្រីគយ មន្ត្រីនគរបាល អន្តោប្រវេសន៍ និងមន្ត្រីកាំកុងត្រូលផង នោះគិតតែពីរឿងរាប់ក្បាលរ ថយន្តដឹកជ្រូកយកលុយយ៉ាង សុខស្រួល មិនខ្វល់ពីរឿងឈ្មួញនាំចូលជ្រូក  ក្រហមឬជ្រូកឈឺមក បំផ្លាញសុខ ភាពពលរដ្ឋខ្មែរ ស្រេចតែអំពើ ចិត្ត ឡើយ។ រថយន្តដឹកជ្រូក ធំៗដែលតទ្រុងខុសលក្ខណៈ បច្ចេកទេសក៏ក្រុមឈ្មួញអាចប្រើប្រាស់សម្រាប់ ដឹកជ្រូករស់ពីទឹកដីសៀម ចូលទឹកដីខ្មែរយ៉ាងរលូនដែរ ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ ន្ធធ្វើមើលមិនឃើញដើម្បីជា ថ្នូរនឹងផលប្រយោជន៍។

ប្រជាពលរដ្ឋដែលរស់ នៅតាមតំបន់ព្រំដែនក្បែរច្រក ទ្វារអន្តរជាតិគីឡូ១៣ឬច្រកភ្នំដី  បានឲ្យដឹង ថា សូម្បី តែរថ យ ន្ត តទ្រុងខ្លះមានប្រវែងជិត ២០ម៉ែត្រក៏ប្រធានស្នាក់កា រច្រកទ្វារអន្តរជាតិគីឡូ១៣ និងសមត្ថកិច្ច ពាក់ព័ន្ធ ដទៃទៀត អនុញ្ញាត​ឲ្យដឹក ជញ្ជូនជ្រូកពីទឹកដីសៀម ឆ្លងដែនចូលទឹកដីខ្មែរយ៉ាងពេញ បន្ទុកដែរ។ ផ្ទុយទៅវិញនៅពេលប្រជាពលរដ្ឋនាំចូលផ្លែឈើបន្លែបង្ការនិងគ្រឿងឧបភោគបរិភោគបន្តិចបន្តួចមកលក់ដូរតាមផ្សារក្នុងស្រុក សំពៅលូននិង ក្នុងក្រុងបាត់ដំបង តែងតែត្រូវ សមត្ថកិច្ចច្រើនស្ថាប័ន ប្រចាំច្រកភ្នំដី ចាត់វិធានការបង្ក្រាប ដោយគ្មានយោគយល់ឡើ យ។ ចំណែកឈ្មួញប្រើប្រាស់រថយន្តធុន ធំរាប់សិបគ្រឿងដឹកជ្រូករាប់ ពាន់ក្បាលពីទឹកដី សៀមចូលទឹកដីខ្មែរ ជារៀងរាល់ថ្ងៃ គឺសមត្ថកិច្ចប្រចាំ ច្រកភ្នំដីមិន ចាត់វិធានការតាមច្បាប់ ឲ្យបានត្រឹមត្រូវនោះទេ។ មិនតែប៉ុណ្ណោះសមត្ថកិច្ចច្រកភ្នំដីបានឃុបឃិតឲ្យឈ្មួញធំៗនាំចូលសាច់មាន់ សាច់ជ្រូក ស្លាបមាន់ ជង្គង់មាន់ គ្រឿង ក្នុងជ្រូក គ្រឿងក្នុងមាន់ គ្រឿងក្នុងគោ ព្រមទាំងប្រហិតខូចគុណភាព មានលាយសារធាតុគីមីពីទឹក ដីសៀម ចូលទឹកដី ខ្មែររាប់សិបតោនក្នុងមួយថ្ងៃៗ។(មានត)

36695431_487291778358454_4234554487877926912_n 36737285_486414675112831_6712234405550620672_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!