Comments Off

ប្រជាពល​រ​ដ្ឋស្នើដល់​ ACU ​ចុះអង្កេតបទល្មើស ​លោក ផែន ​ភឿន ប្រធានគយ​ចល័តផ្លូវ​ជា​តិលេ​ខ១

ខេត្តព្រៃវែង៖ ​មន្ត្រីរាជការ​ថ្នាក់ទាប អាជីវកររកស៊ីដឹកទំនិញតូចតាច ពិសេសប្រជាពលរដ្ឋ រស់នៅ​​​ខេត្ត​ព្រៃវែង បានស្នើដល់​​ ឯកឧត្តម ឱម ​យ៉ិន​ទៀង ប្រធាន​​អង្គភាពប្រឆាំង​អំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ស្នើឥ្យ​ជួយ​បញ្ជូនមន្ត្រី​ជំនាញស្អាតស្អំ ចុះស៊ើបអង្កេត​ស្រាវជ្រាវ​ជុំវិញ​ភាពមិនប្រក្រតីឬអំពើពុករលួយ របស់ លោក ផែន ភឿន ​ប្រធាន​គយ​ចល័ត​​ផ្លូវ​ជាតិ​​លេខ១ និងគូកន ទាក់ទងបទល្មើសឃុបឃិត​ជាមួយឈ្មួញរជាថ្នូរអនុញ្ញាតឲ្យ​​​នាំ​ចូល​ទំនិញគេចពន្ធ​បង្កប់តាមរថយន្តក្រុងដឹកអ្នក​ដំណើរ និងរថយន្តដឹកទំនិញធុនធំមួយចំនួនទៀត ដឹក​ចេញ​ពី​ប្រទេសវៀត​ណាម​ ចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសដឹកទៅកាន់រាជធានីភ្នំពេញ​។

លោក ផែន ភឿន ត្រូវបានមន្ត្រីរាជការ អាជីវករឬអ្នករកស៊ីដឹកទំនិញ និងពលរដ្ឋរស់នៅខេត្តព្រៃវែង អះអាងថា កំពុងត្រូវប៉ាន់​ជាមួយ​ការ​ប្រមូល​​លុយដាក់ខែ​ពីរថយន្តក្រុង​លួចបង្កប់​​ទំនិញ​គេចពន្ធ​ ដោយ​ក្នុងរថយន្ត​១គ្រឿង ត្រូវបង់​លុយ​​​​​រាប់​​ពាន់​ដុល្លារ​​អាមេរិក​​ក្នុង១ខែ​ៗ ​ជាថ្នូរ​​បើកភ្លើងខៀវ​​មិន​ឲ្យមន្ត្រីគយ​ខ្លួន​​​ត្រូវពិនិត្យ និងមិ​ន​ផាក​ពិន័យ​​​​​បង់​ពន្ធចូលរដ្ឋ​​​ជាដើម​។​
ជាងនេះទៀត​ប្រភពឲ្យដឹងថា ​សូម្បី​អាជីវករលក់​ម៉ូតូអត់ពន្ធ​ នៅតាមទីតាំងមួយចំនួន​នៅទីប្រជុំជន​​ផ្សារអ្នក​លឿង​ ស្រុក​ពាមរ៍ ក៏​​តម្រូវឲ្យពួកគេ​​​​បង់លុយដាក់ខែ ជូនមន្ត្រីគយ​ចល័ត ដឹកនាំដោយ លោក ផែន ភឿនខាងលើ​​ដែរ ដោយក្នុង១ខែ​ៗ ត្រូវ​បង់​លុយ​ចាប់​​ពី ​៤០០ដុល្លារ​ ទៅ៦០០ដុល្លារ​​សម្រាប់ហាង ឬទីតាំង​លក់ម៉ូតូអត់ពន្ធ​១​កន្លែង​។

​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ឲ្យដឹងថា ទីស្នាក់ការ​​​គយចល័តផ្លូវជាតិលេខ១ ដែលដឹកនាំដោយ លោក ផែន ភឿន គឺ​មាន​ទីតាំង​នៅជាប់ផ្លូវជាតិលេខ១ ត្រង់​ចំណុច ភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច​។

ប្រភព​ពីឈ្មួញដឹកទំនិញ ពីវៀតណាម ក៏បានចោទ​លោក  ផែន ភឿន ប្រធាន​​គយ​ចល័យ​តាម ផ្លូវ​ជាតិលេខ១ថា  ​កំពុង​​ធ្វើ​ឲ្យ ឈ្មួញ​ឬ​ពាណិជ្ជករ  ទាំង​អ្នករក​ស៊ី​ស្របច្បាប់ និងល្មើស​ច្បាប់​ មិនពេញចិត្តជាខ្លាំង ព្រោះ​រាល់ថ្ងៃនេះ  មន្ត្រី​​គយចល័យ ​​ផ្លូវ​ជាតិ លេខ១  បាន​ដាក់​កុងត្រូល​ជជុះ​​​តាម​​​​ផ្លូវជាតិនេះ  និងប្រើរថយន្តសម្រាប់បើក​ដេញតាម ​ចាប់​​​​​រថយន្តដឹក​ផ្លែឈើ  និង​រថយន្ត ដឹក ទំនិញ ផ្សេងទៀត​ ដោយ​​​បាន​គាប ​ឲ្យឈ្មួញ ឬអាជីវកររកស៊ីនាំ ចូល​ទំនិញ​ដឹកតាមផ្លូវជាតិ លេខ១ពីប្រទេសវៀត ណាម គាប ឲ្យ​​ បង់លុយ​ច្រើនសន្ធឹកសន្ទាបទៅ​ ឲ្យក្រុម​ខ្លួន​​ជាប្រចាំ​ថ្ងៃ និង​ដាក់​​ប្រចាំ ខែ​តាម​ការព្រម​ ព្រៀង ប៉ុន្តែមិន មានចេញ លិខិត ស្នាម ឬវិក្កយបត្រជូន ទេ​។​

​ទាក់ទិនបញ្ហានេះ  ក្រុមឈ្មួញមួយចំនួន ដែលត្រូវ  លោក ផែន ភឿន ប្រធានគយចល័ត ផ្លូវជាតិលេខ១​ បានបញ្ជា​ ឲ្យ​​​មន្ត្រី​ជំនាញ​ ក្រោម​​ឱវាទ​​ខ្លួន ​​ចុះ​​គាប​​​លុយ​​ពី​​របររកស៊ីដឹក ទំនិញបន្លែផ្លែឈើ​​ ​រត់ពន្ធ​ម៉ូតូ​​ និងទំនិញ​ផ្សេងៗ  ​​នាំ​ចូល​​​តាម​ច្រក​​ទ្វារ​​ មួយ​​ចំនួន ​នៅ​ខេត្តស្វាយរៀង​ និង​ខេត្តព្រៃវែង​  គឺការផាក​ពិន័យពីពួកគេ ដោយ​មន្ត្រីគយ​ចល័ ត​​ទាំងនោះ មិនបានចេញ វិក្កយបត្រ​ជូនពួកគាត់​ទេ​។
​ងាកមក​អាជីវករ​តូចតាច​​​ឲ្យដឹងដែរថា ​សម្រាប់រ៉ឺម៉កដឹកទំនិញសំពីងសំពោង ចេញ​ពីប្រទេសវៀតណាម ​ឆ្លងកាត់​ទី​ស្នាក់​​ការ​គយ​ចល័យផ្លូវជាតិលេខ១ ក៏ត្រូវក្រុម​លោក ផែន ភឿន ​តម្រូវ​ឲ្យ​​បង់លុយឲ្យ​មន្ត្រី​ខ្លួន​ចំនួន​១៥០,​០០០​​រៀល ក្នុង​​រ៉ឺម៉ក១គ្រឿង​​ជាដាច់ខាត​។ រីឯ​រ៉ឺម៉កម៉ូតូ​ដឹកបន្លែវិញ គឺត្រូវលោកគយ តម្រូវឲ្យបង់លុយ​ជូន​​ចាប់ពី ៣ ទៅ ៥ម៉ឺនរៀល ​ក្នុងការដឹក​១ជើងៗ និងសម្រាប់​រថយន្ត​សាំយ៉ុង​​​ដឹកបន្លែផ្លែ​ឈើវិញ គឺត្រូវបង់​ចាប់​ពី ​៨​ទៅ​១៥ម៉ឺនរៀល ក្នុង​រថយន្ត​១គ្រឿង​។បឋម

Pic404

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!