Comments Off

លោកនួន​ គឹមហេង​ប្រធានស្ថានី​យ៍ជញ្ជីងថ្លឹង​រថយន្តនៅ​ភូមិខែលជ័យ​ប្រមូលលុយ​ពីក្រុម​ឈ្មួញ​តាមរបៀបអំពើ​ពុករ​លួយ​​តាមអំ​ពើ​ចិត្ត

ប្រភព ពី​ក្រុម​ឈ្មួញ​ និង​អាជីវករ​ដឹកជញ្ជូន ទំនិញ ​ពី​ស្រុក​យួននិងផ្លូវ ផ្សេងៗឆ្លង កាត់​ផ្លូវ ភូមិខែល ជ័យឃុំអូរ ស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាមចូល មក​រាជធានី​ភ្នំពេញរឺទៅ ខេត្តនានាបាន​ឲ្យ​ដឹងថា​ គ្រប់​រថយន្ត​ដឹកទំ និញ​ទោះ បី​ផ្ទុក​ លើស​ទម្ងន់​ឬ​ខ្វះ​ទ ម្ងន់​យ៉ាងណាក៏ដោយ គឺ​ចៀស​មិន​ផុតពី​ចូល​បង់  លុយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ ស្ថានីយ៍​ជញ្ជីង​ ថ្លឹង​រថយ ន្ត​ក្រោម​ការគ្រប់គ្រង​ របស់លោក នួនគឹមហេងនោះទេ​។  ប្រការនេះ​គឺជា​រឿង​ ដែល​លោក   ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង ​សាធារណការ​និង​ដឹ កជញ្ជូន គួរ​ពិនិត្យឡើងវិញ​ ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​មាន​ឈ្មួ ញ​មួយ ចំនួន​ប្រើ ប្រាស់​ រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ហើយ ​លោកនួនគឹមហេងនិង​ មន្ត្រីក្រោមឱវាទ​មិន​ ចាត់វិធាន ការ​ពិន័ យ​តាម ច្បាប់​ឡើយ  គ្រាន់តែ​តម្រូវ​ឲ្យ​ឈ្មួញ​បង់ លុយ​តាម​ការកំណត់​ប៉ុណ្ណោះ​ ។ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​សាធា រណការ​ខេត្ត កំពង់ចាមបាន​ឲ្យ​ដឹងថា តាមរយៈ​អំពើពុករលួយ​ដូចខាង លើ​នេះធ្វើ​ឲ្យ​លោក  នួនគឹមហេងប្រមូល​លុយ​ បាន​យ៉ាង ច្រើន​យកមក​បែងចែក​ ជាមួយ​មេ​ធំៗ​ នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាមហេតុនេះ ហើយ​ទើប​ លោក នួនគឹមហេង អាចធ្វើ​អ្វីៗ​បាន​ តាម​អំពើ​ចិត្ត​។

ប្រភពពី​ក្រុម​ឈ្មួញ​និ ង​អាជីវករ​ដែល​ដឹក ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ អាក្នុងស្រុក​កំពង់ សៀមខេត្ត កំពង់ ចាម បាន​ឲ្យ​ដឹងថា​ លោកប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រ ថយន្ត​លើផ្លូវ​ជាតិ​លេខ​៧អាកំពុង​ ប្រើ​អំណាច​ប្រមូល​ លុយ​តា មរ បៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​ អ្វី​ទាំងអស់​។ ប្រភពពី​ ឈ្មួញ​និង​អាជីវករ​បាន​ ឲ្យ​ដឹង​ទៀតថា ទោះបី​ ពួកគេ​ដឹក ជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ ដោយគ្រាន់តែ​បង់លុយ​តាម​ ការកំណត់​របស់ លោក នួន គឹមហេងនិង​បក្ខពួក​ គឺជា​ការ​ស្រេច​ទៅហើយ​។  មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ និង​ដឹក ជញ្ជូន​ខេត្តកំពង់ ចាមមួយចំនួន​បាន ​ឲ្យ​ដឹងថាការដែល​លោក  នួនគឹមហេងប្រធាន​សា្ថ​នី​យ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ ជាតិ​លេខ៧ អាហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ បើកដៃ​ពី​លោក សុខស៊្រុន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ ចាមផង ដែរទើប​អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

សេចក្ដីរាយការណ៍​ខ្លះ​ បាន​បញ្ជាក់ថាទោះ បី​ឈ្មួញ​ដឹកជញ្ជូន​ទំ និញ​តាម​រថយន្ត​ធំៗ​ ផ្ទុក​លើស​ទ ម្ងន់​យ៉ាងណាក៏ ដោយគឺ​ម ន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​ ៧អាក្នុងស្រុកកំពង់ស្វាយមិន ​ចាត់វិធានការ​ពិន័យ​តាម ច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​ក្រុមម ន្ត្រី​ប្រចាំ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នោះ ចាំ​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹ កទំនិញ​ធំ ៗ​ដោ យ​គ្មា ន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​នោះ ទេ ហើយ​ករណីខ្លះ​ពួកគេ​គ្រាន់តែ​កត់​ ស្លាក​លេខ​រថយន្ត​ដើម្បី​ទៅ​ ប្រមូល​លុយ​ប្រចាំខែ គឺជា​ការ​ស្រេច​។ ប្រសិនបើ​ឈ្មួញ​ ឬ​អាជីវក​រណា​ហ៊ាន​គេចវេះ ​មិន​បង់លុយ​តាម​ការកំណត់​ ទេនោះ ថ្ងៃ ក្រោយ  ​អាច​ត្រឹម​ប្រឈម​នឹង​ការពិន័យ​ជាមិនខានព្រោះ ​មន្ត្រីក្រោមឱវាទ​របស់លោក  នួនគឹមហេងស្គាល់ ​ច្បាស់​ពី​អត្ត សញ្ញាណ​រថយន្ត​ក្រុម​ឈ្មួញ​ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ លេខ​៧អា​រួចទៅហើយ​។​ លោកគួច ចំរើនអភិ បាលខេត្ត កំពង់ចាមគួរ ពិនិត្យមើលជញ្ជីង ថ្លឹងរថយន្តរឺថ្លឹងលុយ ដែលមានទីតាំងនៅ ភូមិខែលជ័យស្រុកអូរ ស្វាយខេត្តកំពង់ ចាមដែលមាន ប្រធានលោកនួនគឹមហេង កំពង់ប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃរឺមួយ លោកអ ភិបាលខេត្តទទូលផល ប្រយោជន៍ខ្លះដែរបានជាគ្មានវិធានការ ទប់ស្កាត់?(មានតគាគ)

35881781_474521612968804_7430218376116436992_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!