Comments Off

លោក អូន​ ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុគួរចាត់​វិធានការទប់​ស្កាត់អំពើ​ពុក​រលួយក្រុមគយចល័ត​ប្រចាំកុង​ត្រូលផ្លូ​វជាតិ​លេខ៥អោយ​មាប្រសិទ្ធិ​ភាព

អំពើពុករលួយ​របស់​ក្រុម​គយ​ ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៥  ក្បែរ​ផ្សារ​ត្រាច ក្នុង​ឃុំ​ស្វាយ  ស្រុក​សាមគ្គី​មានជ័យ  ខេត្តកំពង់ឆ្នាំង កំពុង​ធ្វើ​ឲ្យ​ឈ្មួញ​ និង​អាជីវករ​ប្រឈម​ទៅនឹង​ការលំ បាក​យ៉ាងខ្លាំង​ព្រោះ​ ក្រុមមន្ត្រី​គយ​ទាំង នោះ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​។ មន្ត្រី​គយ​ទាំងនោះ​ធ្លាប់បាន​បង្ហើប​ប្រាប់​ឈ្មួញ​និង​ក្រុមអាជីវករ​នាពេល​កន្លងមក​ដែរ​ថា ពួកគេ​ត្រូវ​បង់លុយ​ទៅ​ឲ្យ​លោក ពុធ សុខា មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ តាម​ការកំណត់​ប្រចាំខែ​ដូច្នេះហើយ​ទើប​ពួកគេ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​កាន់តែខ្លាំង​ឡើងៗ​។ ឈ្មួញ​ខ្លះ​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​នាំចូល​ទំនិញ​ស្របច្បាប់​យ៉ាងណាក៏ដោយ គឹ​ក្នុង​មួយខែៗ​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​មួយគ្រឿង​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​ក្រុមមន្ត្រី​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច មិនតិចជាង​១០០០​ដុល្លារ​ឡើយ​។ ចំណែក​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ខុសច្បាប់​ក៏ដូចជា​អ្នក​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​លិខិតអនុញ្ញាត​ត្រូវ​បង់លុយ​ក្នុង​មួយ​ជើង​១០០​ដុល្លារ ដូច្នេះ​ក្នុង​មួយខែៗ​ក្រុម​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ម៉ាសប្បាយ

​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​ប្រចាំ​កុងត្រូលជជុះ ផ្លូវជាតិ​លេខ​៥ ក្បែរ​ផ្សារ​ត្រាច ជាបន្ទាន់​។ ដោយហេតុថា​ក្រុម​គយ​ចល័ត​ទាំងនេះ​កំពុង​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ឈ្មួញ​និង​ក្រុមអាជីវករ​តាម​អំពើ​ចិត្ត​ព្រោះ​មានការ​បើកដៃ​ពី​សំណាក់​លោក ពុធ សុខា ដែលជា​មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា នៅពេល​ជិត​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ គឺ​លោក ពុធ សុខា មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​កាន់តែខ្លាំង​ថែមទៀត​។

​ដោយសារ​រង​ការគាបសង្កត់​ខ្លាំងពេក​ទើប​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​បង្ក្រាប​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៥ ជាប់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ជាបន្ទាន់​។ ប្រភពពី​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា ក្រុម​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ជិត​ផ្សារ​ត្រាច ក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​ប្រព្រឹត្ត​អំពើពុករលួយ​យូរ​ឆ្នាំ​មកហើយ​ព្រោះ​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់លោក ពុធ សុខា ដែលជា​មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ​នោះ មិនគួរ​ទុក​ឲ្យ​ក្រុម​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច ផ្លូវជាតិ​លេខ​៥ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​មន្ត្រី​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹងថា អ្នក​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​គឺ​យ៉ាងហោចណាស់​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច ក្នុង​មួយ​រថយន្ត​២០​ដុល្លារ​ឬ​ច្រើនជាង​នេះ​។ ចំណែក​ឈ្មួញ​ខ្លះ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ត្រូវ​មន្ត្រី​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ក្បែរ​ផ្សារ​ត្រាច តាម​ការកំណត់​របស់​ក្រុមមន្ត្រី​គយ​ទាំងនោះ​ដោយ​គ្មាន​ឈ្មួញ​ឬ​អាជីវក​រណា​គេចវេះ​បានទេ​។​បឋម

31969851_452447845176181_3236858092100517888_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!