Comments Off

លោក ធីវ វណ្ណធី​គួរព្រមានទៅ​លើលោក លោក​ ចាន់ បញ្ញាវ័ន្តមេ​ពេទ្យសត្វខេត្ត​កំពង់ធំគិត​តែពីរឿង​ប្រមូលលុ​យអាងអ្នកអំណា​ចនៅពីក្រោយ​ខ្នងចាំ​​ជួយ

ប្រភពពី​មន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​និង​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​កន្លងមក​លោក ចាន់ បញ្ញា​វ័​ន្ត តែង​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី និង​ឈ្មួញ​មួយចំនួនទៀត​ដឹក​ជ្រូក​គ្មាន​ច្បាប់​អនុញ្ញាត​មក​ចែកចាយ​តាម​ទីសត្តឃាត​ក្នុង​ខេត្តកំពង់ធំ ហើយ​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​តែម្តង​។ ឥឡូវនេះ​រឿងអាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ចាន់ បញ្ញា​វ័​ន្ត ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ ហើយ​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ក៏បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ក្រុមហ៊ុន​ស៊ី​ភី ដឹកជញ្ជូន​ជ្រូក​១៤០​ក្បាល​ចូលមក​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ យកមក​ផាកពិន័យ​តាមច្បាប់​ផងដែរ​។ ជាងនេះទៅទៀត​មន្ត្រីរាជកា​រ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង​ព្រោះ​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ច្រើន​ឆ្នាំ​មកហើយ​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​និង​ក្រុមហ៊ុន​មួយចំនួន​ដឹកជញ្ជូន​សត្វ​ជ្រូករ​ស់មក​លក់​ចែកចាយ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មិនទាន់​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក ចាន់ បញ្ញា​វ័​ន្ត នៅឡើយ​ទេ​។ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​ប្រាសាទ​សំបូរ បាន​ចាត់វិធានការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី​(CP) ពាក់​ស្លាក​លេខ​3A-2211 ពី​ខេត្តស្ទឹងត្រែង ចូលមក​ស្រុក​ប្រាសាទ​សំបូរ ដោយ​គ្មាន​លិ​ខិ​ត្ត​អនុញ្ញាត ហើយ​រាយការណ៍​មក​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ដើម្បី​ផាកពិន័យ​ជា​ទឹកប្រាក់​២​លាន​រៀល​។ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការដែល​ក្រុមហ៊ុន​ស៊ី​ភី អាច​ដឹកជញ្ជូន​ជ្រូក​ពី​ខេត្តស្ទឹងត្រែង ចូល​ស្រុក​ប្រាសាទ​សំបូរ ដោយ​គ្មាន​លិខិតអនុញ្ញាត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ តែម្តង​។ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា​លោក ចាន់ បញ្ញា​វ័​ន្ត ដែលជា​មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ តែងតែ​ធ្វើ​របាយការណ៍​ភូតភរ​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់​ពី​ស្រុក​យួន និង​ស្រុក​សៀម មក​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តកំពង់ធំ​។ ប៉ុន្តែ​ទង្វើ​មិន​ប្រក្រតី​របស់លោក ចាន់ បញ្ញា​វ័​ន្ត ត្រូវបាន​បើក​កកាយ​ក្រោយ​ពេលដែល​លោក ចាន់ បញ្ញា​វ័​ន្ត ឃុបឃិត​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី ដឹក​ជ្រូក​ពី​ខេត្តស្ទឹងត្រែង ចូល​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ចំនួន​១៤០​ក្បាល​ដោយ​គ្មាន​លិខិតបញ្ជាក់​សុខភាព​សត្វ​និង​លិខិតអនុញ្ញាត​ក្នុងការ​ដឹកជញ្ជូន​។ ដូច្នេះ​ល្មម​ដល់ពេល​ដែល​លោក ធី​វ វណ្ណ​ធី ត្រូវ​ចាត់វិធានការ​ព្រមាន​ទៅលើ​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ តាម​អ្វីដែល​កើតឡើង​ជាក់ស្ដែង​ជា​បន្តបន្ទាប់​កន្លងទៅនេះ​។បឋម

2-41

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!