0

ជើងខ្លាំង​ល្បីឈ្មួញឈ្មោះ​ ចែឡុចកាប់​ឈើនិងដឹក​ជញ្ជូនឈើចេ​ញពីព្រៃឡង់​ខេត្តព្រះ​វិហារម៉ាសេរី

​ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា  កន្លងមក​ដោយមាន​កា​រ​ឃុបឃិត​ ជាមួយ​មន្ត្រី​បរិស្ថាន  និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ  គឺ​ឈ្មួញ​ឈ្មោះ ចែ​ឡុ​ច  អាច​កាប់​ឈើ  អារច្រៀក​ឈើ  និង​ដឹកជញ្ជូន​ឈើ​ចេ ញពី​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​ តែម្តង​។ ឥឡូវនេះ​ឈ្មួញ​ឈ្មោះ  ចែ​ឡុ​ច បាន​ងាក​មក​បន្ត​អាជីវកម្ម​បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ខេត្តព្រះវិហារ ហើយ​ដឹកជញ្ជូន​ឈើ​កាត់​តាម​ស្រុក​រវៀង ខេត្តព្រះវិហារ ឆ្លង​កាត់មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ ចូលមក​ស្រុក​ប្រាសាទ​សំបូរ រួច​ឡើង​តាម​ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ចូលមក​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មួយចំនួន​បាន​ឲ្យ​ដឹងថា យាយ​ឡុ​ច តែងតែ​ប្រើប្រាស់​រថយន្ត​ប្រភេទ​ចំណុះ​៥​តោន​ដាក់​បន្ទះ​ទ្វារ​ពីលើ​និង​បង្កប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ពីក្រោម រួច​ដឹកជញ្ជូន​ទៅដល់​គោលដៅ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ​។ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ គិតតែ​ពី​រឿង​ប្រមូល​លុយ​ស្រង់ដើម ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​ឡុ​ច កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​៕

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​ឡង់ នៃ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​ឡុ​ច ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ នាពេល​កន្លងមក​នោះ បច្ចុប្បន្នកំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ យ៉ាង​ក្រអឺតក្រទម​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ចែ​ឡុ​ច បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​នៃ​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ ចូលទៅ​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​ដោយសារ​អាង​មាន​សាច់ញាតិ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ សូម្បីតែ​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ក៏មាន​ការយោគយល់​ដ​ល់​ឈ្មួញ​ឈ្មោះ ចែ​ឡុ​ច នោះដែរ​ហើយ​បណ្ដោយ​ឲ្យ យាយ​ឡុ​ច កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ចែ​ឡុ​ច កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ឆ្លងកាត់​ទឹកដី​ស្រុក​រវៀង ចូលទៅ​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ហើយ​ចេញទៅ​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៦​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា យាយ​ឡុ​ច បាន​ប្រើ​វិធី​បង្កប់​ឈើ​ខាងក្រោម​ហើយ​ដាក់​គ្រោងទ្វារ​បង្អួច​ដែល​កែច្នៃ​រួច​ពីលើ​ដើម្បី​បិទបាំង​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​មើលឃើញថា ខ្លួន​ដឹកជញ្ជូន​ឈើ​កែច្នៃ​រួច​។ ក៏ប៉ុន្តែ​ការពិត​ឈ្មួញ​ឈ្មោះ ចែ​ឡុ​ច បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​រួចទៅហើយ​ទើប​អាច​ដឹកឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិនដែល​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈើ​ឈ្មោះ យាយ​ឡុ​ច នោះទេ​ប្រហែលជា​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។បឋម

35659938_1845737319055175_8310487531342790656_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!