Comments Off

លោក​ គុណ ញឹម អគ្គនា​យកនៃអគ្គនា​យកដ្ឋានគយនិ​ងរដ្ឋាករមិនគួរ​បណ្ដែតប​ណ្ដោយឲ​លោ​ក អ៊ួន ​សុវណ្ណា​រ៉ាប្រ​ធានការិយាល័យ​គយច្រកត្រ​ពាំងផ្លុ​ងប្រព្រឹត្តអំពើពុក​រលួយតា​មអំពើ​ចិត្ត​

តាម​ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​ គយ​ច្រកទ្វារ​អន្តរជាតិ​ ត្រពាំង​ផ្លុ​ង បាន​ឲ្យ ​ដឹងថា​លោក អ៊ួ​ន សុវណ្ណារ៉ា  ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុងការ​ទទួល បាន​តំណែង​ត្រូវ ប៉ាន់​មួយ​នេះ ដូច្នេះ ហើយ​ ទើប​លោក អ៊ួ​ន សុវណ្ណារ៉ា ខំប្រឹង ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ​។ ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក អ៊ួ​ន សុវណ្ណារ៉ា នៅពេលនេះ​គឺ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ អាចនិយាយបាន​ថា​លោក អ៊ួ​ន សុវណ្ណារ៉ា យក​រូបមន្ត​ដែល​ខ្លួន​ធ្លាប់​ធ្វើជា​ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន ទៅ​អនុវត្តន៍​បន្ត​នៅ​ច្រក​ត្រពាំង​ផ្លុ​ង ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រក​ត្រពាំង​ផ្លុ​ង ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ

រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុង​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ជា​មេ​គយ​ធំ​បានដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​។ ប្រភពពី​មន្ត្រី​នៅ​ច្រក​ត្រពាំង​ផ្លុ​ង មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា មកកាន់​តំណែង​ជា​មេ​គយ​ច្រក​នេះ គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ហើយ​មាន​ករណី​បន្លំ​ប្រភេទ​ទំនិញ​ផងដែរ​។ អំពើពុករលួយ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ការដែល​លោក អ៊ួ​ន សុវណ្ណារ៉ា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាងខ្នង​បង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធានការិយាល័យ​គយ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​គយ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ ហើយ​ចាត់​តាំងពី​ពេលនោះ​រហូតដល់​បច្ចុប្បន្ន​គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ជាបន្ទាន់​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គឃ្លើន​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ជាងនេះទៅទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់ខ្លួន​កោសរូស​ទារលុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក លុយ​លើ​តុ​ក្រោម​តុ ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​កាន់តែច្រើន​ឡើងៗ​ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​អត់​ទ្រាំលែងបាន​ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា ជា​សាធារណៈ​។​បឋម

35270184_469316380155994_6914865267449266176_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!