Comments Off

លោក​ គឹម ឈុនលី ​មេរដ្ឋបាលព្រៃឈើ​ខេត្តត្បូងឃ្មុំជា​អ្នកនៅពីក្រោយ​ខ្នងឈ្មួញធំ​ៗដឹកជញ្ជូនឈើ​ខុសច្បាប់​ចេញ​ទៅស្រុក​យួនដោយ​រលូន

តាម​ប្រភពពី​មន្ត្រី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម ​បណ្ដា​ឃុំ​ក្នុងស្រុក​មេមត់ ជាប់​ព្រំប្រទល់​ ជាមួយ​ប្រទេស​យួន​បាន ​ឲ្យ​ដឹងថា រយៈ ពេល​ប្រ មាណ​ ១​ខែ​កន្លងទៅនេះ គឺ​ក្នុងខណៈ ដែល​ការបោះឆ្នោតជាតិ​អាណ ត្តិ​ទី​៦ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨  ជិត​ឈាន​មកដល់​គឺ ​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​តែម្តង​។ ឈ្មួញ​ធំៗ​មួយចំនួន​ដូចជា​ឈ្មួញ​ឈ្មោះ ពៅ ជា​មន្ត្រីនគរបាល​ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទាំងថ្ងៃទាំងយប់​។ ប្រការនេះ​បង្ហាញ​យ៉ាងច្បាស់​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស​គឺជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​យួន ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​នោះ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​គយ​ចល័ត​ផងដែរ​។ ជាពិសេស​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ដូចជា​ច្រក​បឹង​ជ្រោង ច្រក​ចាន់​មូល និង​ច្រក​ដូនរ័ត្ន ជាដើម​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដែលមាន​ទាំង​មន្ត្រី​យោធា​និង​មន្ត្រី​អាវុធហត្ថ​ផង​នោះ​ត្រូវមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ឧបសគ្គ​។ បើ​មិន​ដូច្នេះ​ទេ​ក្រុមមនុស្ស​ដែលជា​បក្ខពួក​របស់លោក គឹម ឈុនលី ប្រើ​រថយន្ត​ប្រដេញ​តាម​បង្ក្រាប​រថយន្ត​ដឹកឈើ​មិន​ឲ្យ​រួចខ្លួន​ឡើយ ហើយ​គេ​គំរាម​ចាត់វិធានការ​តាមច្បាប់​ទៀតផង​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ក៏ដូចជា​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ពញាក្រែក គឺ​លោក គឹម ឈុនលី អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយក៏​អាចមាន​ការបែងចែក​មួ​យ​ផ្នែក​ណា​នោះ​ទៅ​ថ្នាក់លើ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​យ៉ាង​ស្ងៀមស្ងាត់​។បឋម

35355024_468584223562543_7047839830050340864_n 35328711_468584483562517_3427076309535162368_n 35311941_468583890229243_5077630008004968448_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!