0

នាយ​ឧត្តមសេនីយ៍​ នេត សាវឿនអគ្គស្នង​ការនគរបាលជាតិ​ គួរពិនិត្យឡើងវិញ​ជាបន្ទាន់​លោក សំរិត​ ណយមេនគ​របាល​អន្តោប្រវេសន៍​ច្រកណាំលៀ​នៅពី​ក្រោយខ្នង​ឈ្មួញដឹកជញ្ជូនឈើ​ខុសច្បាប់ទៅ​ស្រុកយួនដោ​យសេរី

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ ដែលជា​មន្ត្រីនគរបាល​ និង​មន្ត្រី​យោធា ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ  ដោយ​ប្រើប្រាស់​រថយន្ត​ឡង់​គ្រឺ​ស័​រ​ កែច្នៃ​និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​ក្នុង​មួយ​យប់ៗ​រាប់សិប​គ្រឿង​។ ក្នុងនោះ​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រីនគរបាល​ពាក់​ផ្កាយ​៣​នៅ​ក្រសួងមហាផ្ទៃ កំពុង​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ យ៉ាង​រលូន​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណីត​ចេញ​ក្រៅប្រទេស​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​ណាំ​លៀ នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។ ចំណែក​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដាល​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​

 ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​ឬ​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សំរិត ណ​យ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ណាំ​លៀ គឺជា​អ្នកមាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ធំៗ​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ការដែល​លោក សំរិត ណ​យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​អន្តោប្រវេសន៍​គឺជា​ខ្នងបង្អែក​បង្អែក​យ៉ាងរឹងមាំ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​ក្នុង​ខេត្តមណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក ទៀង សៅ​រតន៍ ដែលជា​ចៅហ្វាយនាយ​របស់លោក សំរិត ណ​យ នោះឡើយ​។

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក ឡោ សុខា មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជំនួស​លោក អ៊ុក សំណាង រួចមក​គឺ​លោក សំរិត ណ​យ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ណាំ​លៀ នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា លោក ឡោ សុខា ទទួលបាន​ផលប្រយោជន៍​ពី​លោក សំរិត ណ​យ ជាប្រចាំ​ផងដែរ​ទើប​នៅតែ​បណ្ដោយ​ឲ្យ​លោក សំរិត ណ​យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការនេះ​គឺជា​រឿង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ យ៉ាង​រាលដាល​នោះទេ​។បឋម

image211 2 download-2

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!