Comments Off

ឈ្មួញជើង​ខ្លាំង៣នាក់ដឹកជ​ញ្ជូនឈើខុស​ច្បាប់ឆ្លងកាត់ខេត្តកំព​ង់ធំមានកា​រឃុបឃិតជាមួយលោក​ ប៊ុន សុធី មេរដ្ឋបាលព្រៃ​ឈើខេត្តនិង​សមត្ថកិច្ច​ពាក់ព​ន្ធ័

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​ទាំង​៣​នាក់​​ដឹកជញ្ជូន​ ឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ពី​មន្ត្រី​ពាក់ព័ន្ធ​ឡើយ  ព្រោះ​ពួកគេ​មាន ការ​ឃុបឃិត​ បើកដៃ​ពី​សំណាក់​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​សមត្ថកិច្ច​មួយចំនួនទៀត​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា​បទបញ្ជា​របស់លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នាពេល​ថ្មីៗ​កន្លងទៅនេះ​គឺជា​រឿង​ឥតន័យ ព្រោះ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រលូន​ដដែល​។ ជាងនេះទៅទៀត​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អង់​តែ​ន និង​ព្រៃ​ឡង់​កំពុង​រង​ការបំផ្លាញ​យ៉ាង​រាលដាល ហើយ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សន្ទុក និង​ស្រុក​សណ្ដាន់ គិតតែ​ពី​រឿង​ប្រមូល​លុយ​យ៉ាង​គឃ្លើន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​

ប្រភពពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​៣​នាក់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ហើយ​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា លោក ប៊ុន សុធី កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់ ហេតុនេះហើយ​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ​។ ផ្ទុយទៅវិញ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ផង​នោះ​កំពុង​ចាត់ទុក​បទល្មើស​ព្រៃឈើ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។

កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ មាន​ឈ្មួញ​៣​នាក់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រលូន​ហើយ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះទេ​។ ឈ្មួញ​ទី​១​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ សេង ហុង ធ្វើ​សកម្មភាព​ដឹកអុស​និង​កូន​ឈើមូល​ចេញពី​ទីតាំង​ក្រុមហ៊ុន​អាន​ម៉ារ​ឌី ចំនួន​៤​រថយន្ត​គឺ​រថយន្ត​ដែលមាន​ស្លាក​លេខ 6404, 0613, 1232, 1168​។ ចំណែក​ឈ្មួញ​ទី​២​ឈ្មោះ ចែ​ខេង ដឹកឈើ​ចេញពី​ចំណុច​ក្រុមហ៊ុន​ព្រៃ​បារាំង ចំនួន​៥​រថយន្ត​ក្នុងនោះ​រថយន្ត​ដឹកឈើ​អារច្រៀក​រួច​ចំនួន​៣​រថយន្ត​និង​ដឹក​កូន​ឈើមូល​២​រថយន្ត ហើយ​រថយន្ត​ទាំងនោះ​មាន​ស្លាក​លេខ 1390, 9243, 1118, 5929 និង​5562​។ រថយន្ត​ដឹកឈើ​ទាំងនោះ​អាច​ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រលូន​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដេកលក់​អស់​ទៅហើយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ទី​៣​ឈ្មោះ សុង ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​បារាំង ចំនួន​៣​រថយន្ត​គឺ​រថយន្ត​មាន​ស្លាក​លេខ 0797, 0738 និង​9224 ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ការគ្រប់គ្រង​របស់លោក ប៊ុន សុធី មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។បឋម

35358712_461606310929627_8940141934643511296_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!