Comments Off

លោក ងិន​ ហ៊ុន​ប្រធានមន្ទីរកសិកម្ម​ខេត្តកំពង់ឆ្នាំង​បើកភ្លើងខៀវ​ឲឈ្មួញអ្នក​លុយមាន​អំណាចទន្ទ្រាន​កាន់កាប់ដី​ព្រៃលិចទឹក​យ៉ាងអាណាធិប​តេយ្យ

ប្រភពពី​មន្ត្រីរាជការ​ក្នុង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង  បាន​ឲ្យ​ដឹងថា ការដែល​អ្នកមាន ​លុយ អ្នកមានអំណាច  ធ្វើ​សកម្មភាព​ ឈូសឆាយ​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំ បន់ហាមឃាត់​យក​ធ្វើជា​កម្មសិទ្ធិ​ យ៉ាង​ស្រួលៗ  គឺមាន​ការ ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក  ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក ​កំពង់លែង ផងដែរ​។  ទន្ទឹមនឹងនេះ​ប្រ ជា ព លរដ្ឋ​ តែង​ឮឈ្មោះ អ៊ុក អៀង បាន​អួតអាង​ ប្រាប់​គេឯង​ថា​រូបគេ​មិន​ខ្លាច​ មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ ព័ន្ធ​ណា​ឡើយ​តាំងពី​ស្រុក​ដល់​ខេត្ត ព្រោះ​រូបគេ​ជា​អយ្យការ​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​លោក អ៊ុក អៀង បាន​តាំងខ្លួន​ជា​ថៅកែ​ប្រមូល​ទិញ​ដី​ក្នុងភូមិ​ល្វា ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញ​ដទៃទៀត​យ៉ាង​កាក់កប​ព្រោះ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មន្ត្រីរាជការ​ក្នុងស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ទៀតថា មិនមែន​តែ​នៅក្នុង​ក្នុងស្រុក​រំពារ ទេ​ដែល​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឹក​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​ឃុំ​ដារ ឃុំ​ច្រ​ណូ​ក និង​ឃុំ​ពោធិ៍ ក៏​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យ៉ាង​ពេញបន្ទុក​ដែរ ក្នុងខណៈដែល​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង សម្ងំ​ស្ងាត់ឈឹង​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់

ប្រជាពលរដ្ឋ​នៅ​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​នៅក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ​លេខ​(10A) កំពុង​ត្រូវ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ និង​ឈ្មួញ​មាន​លុយ មានអំណាច ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រាលដាល​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​កំពុង​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​រយ​ហិកតា​នោះ គឺ​នៅ​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ជាប់​ព្រំប្រទល់​ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ រហូតមកដល់​ពេលនេះ​អភិបាលស្រុក​កំពង់លែង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ ហើយ​សូម្បីតែ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំពារ បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ និង​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ​មានដូចជា ទី​១-​ឈ្មោះ ឡុង គឹមហុង រស់នៅ​ក្នុងភូមិ​ប៉ប្រក ឃុំ​សំរោង​សែន​។ ទី​២-​ឈ្មោះ អ៊ុក អៀង រស់នៅក្នុង​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ និង​ទី​៣-​ឈ្មោះ កឹ​ក ហៃ រស់នៅក្នុង​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ហើយ​ក្រុម​នេះ​អា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​មេឃុំ​ស្វាយ​រំពារ ក៏ដូចជា​អភិបាលស្រុក​កំពង់លែង មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ ពួកគាត់​បានឃើញ​ត្រាក់ទ័រ​២​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ក្រាញ់ តំបន់​ពាម​រះ​ធំ និង​តំបន់​រាំង​ទឹល ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះទេ​។បឋម

34660002_464299503991015_780232284501442560_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!