0

លោក​ លឹម គានហោ​​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​មិនគួរបណ្ដែត​បណ្ដោយឲ្យ​លោក ​​ចាន់ ប៊ុនធៀន​​ប្រព្រឹត្តអំ​ពើពុក​រលួយតា​មអំពើ​ចិត្ត

ថ្មីៗ​នេះ​មន្ត្រីរាជការ​នៅ ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី  បាន​អំពាវនាវ​ឲ្យ​លោក  លឹម គានហោ រដ្ឋមន្ត្រីក្រសួង ​ធនធានទឹក និង​ ឧតុនិយម  ចាត់វិធានការ​ទប់ស្កាត់​អំពើពុក រលួយ​របស់លោក  ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក​ ខេត្តរតនគិរី ជាបន្ទាន់​។  ដោយហេតុថា​ ក្នុង​មួយឆ្នាំៗ​លោក ចាន់ ប៊ុន​ធៀន  ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរ តនគិរី និង​បក្ខពួក​មួយចំនួន ​តូច​បាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកាជាតិ​រាប់រយ​លាន​រៀល​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាមួយគ្នានេះ​ក៏មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ ប៊ុន​ធៀន ព្រមទាំង​បក្ខពួក​ផងដែរ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកាជាតិ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​បន្តទៀត​។​

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​អំពើពុករលួយ​របស់លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ ប៊ុន​ធៀន និង​បក្ខពួក​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក ចាន់ ប៊ុន​ធៀន ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រាកដជា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ជាមិនខាន​។

​ ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ជិត​២​ឆ្នាំ​ដែល​លោក ចាន់ ប៊ុន​ធៀន ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី គឺ​លោក ចាន់ ប៊ុន​ធៀន ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ចាន់ ប៊ុន​ធៀន បាន​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៧ គឺ​លោក ចាន់ ប៊ុន​ធៀន និង​បក្ខពួក​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​៤០០​លាន​រៀល​ឬ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​។ អំពើពុករលួយ​យ៉ាង​គឃ្លើន​បែបនេះ​កើតឡើង​តាមរយៈ​ការ​កឹ​ប​កេង​ថវិកា​ចំណាយ​នៅក្នុង​មន្ទីរ​ដែលមាន​ដូចជា ការចំណាយ​ផ្នែក​រដ្ឋបាល ការចំណាយ​លើ​ប្រេងឥន្ធនៈ​សម្រាប់​ចាក់​រថយន្ត​ចុះ​បំពេញការងារ ការចំណាយ​ជួសជុល​អគារ​មន្ទីរ និង​ការចំណាយ​ទៅលើ​ជំពូក​ជាច្រើន​ទៀត​។​

​តាម​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា គ្រាន់តែ​ក្នុង​ជំពូក​៦០​គឺ​លោក ចាន់ ប៊ុន​ធៀន កឹ​ប​កេង​បាន​ថវិកា​មិនតិចជាង​៣០​លាន​រៀល​នោះទេ ហើយ​ការចំណាយ​លើ​ផ្នែ​ល​ថែទាំ​និង​ជួសជុល​អគារ ការថែទាំ​និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ និង​ការចំណាយ​លើ​ជំពូក​៦១​គឺ​លោក ចាន់ ប៊ុន​ធៀន កឹ​ប​កេង​អស់​មិនតិចជាង​១០០​លាន​រៀល​ឡើយ?​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​នៅ​ដើមឆ្នាំ​២០១៨​នេះ លោក ចាន់ ប៊ុន​ធៀន និង​បក្ខពួក​កំពុង​បង្កើន​ខ្ទង់ចំណាយ​ច្រើនជាង​មុន​សម្រាប់​មន្ទីរ​ធនធាន​ទឹក​ខេត្តរតនគិរី ដើម្បី​ងាយស្រួល​កេងប្រវ័ញ្ច​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ ប៊ុន​ធៀន មាន​ច្រើនបែប​ច្រើនយ៉ាង​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​រាប់រយ​លាន​រៀល​ក្នុង​មួយឆ្នាំៗ ដូច្នេះ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ចាន់ ប៊ុន​ធៀន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។(មានត)

34555627_464301153990850_5961917062187057152_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!