0

លោក​ ស៊ុន បូលីន​ ប្រធានមន្ទីរ​សាធារណ​ការខេត្តរតនគិរី​ត្រូវបានលាត​ត្រដាង​

មីៗ​នេះ​មន្ត្រីរាជការ​និង​ ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី  បាន​លើកឡើងថា ផ្លូវ​លេខ​៧៨​អា  និង​ផ្លូវ​លេខ​(3RK1 )៧៦ និង​ ប្រពន្ធ​លូ​តាម​បណ្ដោយ ​ផ្លូវជាតិ​លេខ​៧៨ ជាច្រើន​ក ន្លែង​រង​ការខូចខាត​យ៉ាងដំណំ​ ហើយ​មិនឃើញ​លោក  ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី ចាត់វិធានការ​ជួសជុល​ឡើងវិញ​ឡើយ​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧៨​អា ពី​ស្រុក​អូរ​ជុំ ទៅ​ស្រុក​វ៉ើ​ន​សៃ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​យ​ផ្លូវ​លេខ​៧៦ ពី​ស្រុក​អូរ​ជុំ ទៅ​ស្រុក​តា​វែង បាន​ឲ្យ​ដឹងថា ឲ្យ​តែ​ពេល​មាន​ភ្លៀង​ធ្លាក់​ពួកគាត់​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​២​ខ្សែ​នេះ​ខ្លាំងណាស់​។ ដោយសារ​ថា​ផ្លូវ​រង​ការខូចខាត​មា​ជង្ហុក​ធំៗ​បែក​ភក់​រអិល​ពិបាក​ក្នុង​ការដឹក​កសិផល​ផ្សេងៗ​ទៅកាន់​ទីផ្សារ ហើយ​លោក ស៊ុន បូ​លីន ធ្វើជា​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ 
កន្លងមក​រឿងអាស្រូវ​ពុករលួយ​បក្ខពួកនិយម​របស់លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​បន្តបន្ទាប់​ដូចជា ទាក់ទង​ទៅនឹង​គម្រោង​ស្ថាបនា​ផ្លូវ ជួសជុល​ផ្លូវ​មាន​ភាពមិន​ប​ក្រ​តី​និង​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅតែ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក ស៊ុន បូ​លីន ហេតុនេះហើយ​ទើប​លោក ស៊ុន បូ​លីន នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ សូម្បីតែ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី ក៏​រិះគន់​ពី​ភាព​សកម្ម​របស់លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី ផងដែរ​ព្រោះ​ផ្លូវជាតិ​និង​ផ្លូវ​គ្រួស​ក្រហម​ជាច្រើន​ខ្សែ​ក្នុង​ខេត្តរតនគិរី កំពុង​រង​ការខូចខាត​ហើយ​លោក ស៊ុន បូ​លីន មិន​ចាត់វិធានការ​ជួសជុល​ឬ​ស្ដារឡើងវិញ​នោះឡើយ។

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៧៨ ចំណុច​រង្វង់​មូល​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា នៅត្រង់ចំណុច​រង្វង់​មូល​មានការ​កក់​ស្ទះលូ ហើយ​ពេល​ភ្លៀង​ម្ដងៗ​ត្រូវ​ទឹក​ជន់​លិច​មិន​ខុសពី​ទន្លេ​នោះទេ ដោយសារ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មាន​គម្រោង​ថវិកា​សម្រាប់​ជួសជុល​ផ្លូវ​លេខ​៧៨​អា ផ្លូវ​លេខ​៧៦ និង​ផ្លូវ​លេខ​៧៨ ជា​រៀងរាល់ឆ្នាំ​ប៉ុន្តែ​មិនដឹងថា​លោក ស៊ុន បូ​លីន យក​ថវិកា​ទាំងនោះ​ទៅណា​អស់​ទេ​ទើប​មិន​ជួសជុល​ផ្លូវ មិន​ស្ដារលូ ពេលដែល​ផ្លូវ​និង​លូ​រង​ការខូចខាត​ជាច្រើន​កន្លែង​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តរតនគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ស៊ុន បូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី និង​បក្ខពួក​មួយ​ក្ដាប់​តូច​កំពុង​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកា​គម្រោង​ស្ថាបនា​ផ្លូវ ជួសជុល​ផ្លូវ និង​គម្រោង​ផ្សេងៗ​ទៀត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទើប​ពួកគេ​មិន​យកចិត្តទុកដាក់​ក្នុងការ​ជួសជុល​ផ្លូវ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ការលំបាក​យ៉ាងខ្លាំង​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ស៊ុន បូ​លីន តទៅទៀត​ទេ​ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ុន បូ​លីន ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់៕

34560317_1741198352640414_1796157844333002752_n-Copy-Copy-2

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!