Comments Off

គយចល័ត​នៅប៉ុស្ដិ៍ក្បា​លគល់ស្ពានទឹ​កថ្លាសប្បាយ​ប្រមូលលុយ​តាមរបៀបពុ​ករលួយ​ជិះសេះ​លែង​ដៃ

ប្រភពពី​សមត្ថកិច្ច​ ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមាន ជ័យ ក៏ដូចជា​ក្រុម​ឈ្មួញ ​និង​អាជីវករ ព្រមទាំង​ម្ចាស់​ ក្រុមហ៊ុន​រថយន្ត ក្រុង​ដឹកជញ្ជូន ​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥  ក្នុង​ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា មន្ត្រី​គយ ​ដែល​ពូកែ ​គាប​យកលុយ​តាមរ បៀប​ពុករលួយ គឺ​ឈ្មោះ អឿន  និង​ឈ្មោះ រី ហើយ​ពួកគេ​ធ្វើ​អ្វីៗ​ តាម​បញ្ជា​របស់ លោក ឈួន  សុភាព​។ សកម្មភាព​នៃ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​ចល័ត​នៅ​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​ដែល​កំពុង​ឈរជើង​នៅ​ចំណុច​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ព្រោះ​ពួកគេ​កំពុង​ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បីតែ​ក្រុម​ឈ្មួញ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​ផ្ទុកទំនិញ​បន្តិចបន្តួច​ក៏ត្រូវ​គយ​ចល័ត​មួយក្រុម​នោះ​ជំរិត​យកលុយ​យ៉ាង​កំរោល​ដែរ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​នោះ គួរ​ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ​របស់​គ​យ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​៥ ខេត្តបន្ទាយមានជ័យ ជាបន្ទាន់​ព្រោះ​លោក ឈួន សុភាព និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក ឈួន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ខាងលើ ដូច្នេះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង

មានការ​អំពាវនាវ​ពី​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ជាបន្ទាន់​។ ដោយហេតុថា​ក្រុម​គយ​ចល័ត​ដែល​គ្រប់គ្រង​ដោយ​លោក ឈួន សុភាព កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន ព្រោះ​សូម្បីតែ​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ ក្រោម​តុ ឲ្យ​ក្រុម​គយ​ចល័ត​របស់លោក ឈួន សុភាព ដែរ​។ មួយរយៈ​ចុងក្រោយ​នេះ​លោក ឈួន សុភាព និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហេតុនេះហើយ​ទើប​ឈ្មួញ​និង​អាជីវករ​អត់ទ្រាំ​តទៅទៀត​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សុភាព និង​បក្ខពួក​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក គុណ ញឹម ជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

បើតាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ចូលមក​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៥ បាន​លាតត្រដាង​ជា​សាធារណៈ​នូវ​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឈួន សុភាព​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ឈួន សុភាព មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​លើផ្លូវ​ជាតិ​លេខ​៥ ក្បែរ​គល់ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​កំពុង​ប្រើ​តួនាទី​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ឈួន សុភាព និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។​

​ជុំវិញ​អំពើពុករលួយ​របស់លោក ឈួន សុភាព និង​បក្ខពួក​ត្រូវបាន​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា គយ​ចល័ត​មួយក្រុម​នេះ​កំពុង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន ជាក់ស្ដែង​គ្រាន់តែ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក ប្រចាំខែ​គឺ​ក្នុង​មួយខែៗ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​មាន​ផ្ទុកទំនិញ​បន្តិចបន្តួច​ដើម្បី​រួច​ថ្លៃ​សាំង​ត្រូវ​បង់​ឲ្យ​ពួកគេ​ក្នុង​មួយ​រថយន្ត​ពី​៦​លាន​រៀល​ទៅ​៧​លាន​រៀល?​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​ក្រុមហ៊ុន​ណា​មាន​រថយន្ត​៥​គ្រឿង​បើកបរ​ឆ្លងកាត់​ប៉ុស្ដិ៍​ឈរជើង​របស់​គយ​ចល័ត​នៅ​ចំណុច​គល់ស្ពាន​ទឹកថ្លា​នោះ គឺ​ត្រូវគេ​រាប់​ចំនួន​ក្បាល​រថយន្ត​យកលុយ​តែម្តង​ហើយ​មិនដឹងថា​យកលុយ​ទាំងនោះ​ទៅធ្វើ​អ្វីខ្លះ​ឡើយ​។​បឋម

34198343_463062177448081_4044652586194698240_n-1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!