Comments Off

លោក​ ប៊ុន ​សុធីនាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តកំពង់ធំ​មិនចាត់វិធានការ​បង្ក្រាបបទល្មើសព្រៃឈើតាមតួ​នាទីរបស់ខ្លួនស​ប្បាយ​ប្រមូល​លុយពីបទល្មើសព្រៃ​ឈើទៅ​វិញ?

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ ក្នុង​ខេត្តកំពង់ធំ បាន​កត់សម្គាល់ថា  បច្ចុប្បន្ន​ទាំង​លោក តុ​ប កក្កដា  ប្រធាន​មន្ទីរ​បរិ ស្ថាន​ ខេត្តកំពង់ធំ និង​លោក ប៊ុន សុធី  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ  មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ ល្មើស​បំផ្លាញ ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​នោះទេ​។  ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​និង​ក្រុម​ជនល្មើស​ នៅតែ​អាច​កាប់​ឈើ​ដឹកជ ញ្ជូន​ ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ និង​តំបន់​ព្រៃ​អង់​តែ​ន  យ៉ាង​គគ្រឹកគគ្រេង​ហើយ​លោក  តុ​ប កក្កដា និង​លោក ប៊ុន សុធី គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន។

 ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​និង​ឈើ​ប្រណីត​ពី​ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ឆ្លងកាត់​ខេត្តកំពង់ធំ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ តែម្តង​។ ដូច្នេះហើយ​ទើប​លោក ប៊ុន សុធី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន ទន្ទឹមនឹងនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៊ុន សុធី ក៏ត្រូវ​បាន​បើក​កកាយ​ជា​បន្តបន្ទាប់​ផងដែរ​

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក តុ​ប កក្កដា ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អង់​តែ​ន​និង​តំបន់​ព្រៃ​ឡង់​កើតឡើងពេញបន្ទុក ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក តុ​ប កក្កដា និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រក្ស​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​និង​ក្រុម​ជនល្មើស​នៅតែ​អាច​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អង់​តែ​ន និង​តំបន់​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ពុករលួយ​ជា​ប្រព័ន្ធ​។

ចំណែក​ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​ឈ្មួញ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​អង់​តែ​ន​និង​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ ហើយ​លោក ប៊ុន សុធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​លោក ប៊ុន សុធី កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។ លើស​នេះ​ទៅទៀត​ការដែល​លោក ប៊ុន សុធី អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទាក់ទង​ទៅនឹង​សកម្មភាព​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​ឆ្នាំ​មកហើយ​ផងដែរ?​។(មានត)

34201293_462185274202438_2053975389558013952_n 34411587_463459950741637_1816449859704586240_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!