0

លោក​ សំរិត ណយ​​មេនគរបាលអន្តោប្រវេសន៍​ច្រកទ្វេភាគីណាំ​លៀជាអ្នកនៅ​ពីក្រោយ​ខ្នងឲ្យឈ្មួញដឹក​ជញ្ជូនឈើខុ​ស​ច្បាប់ចេញទៅស្រុកយួ​នដោយ​សេរី​

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ មូលដ្ឋាន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ លោក សំរិត ណ​យ មេ​ ប៉ុស្ដិ៍​ច្រក​ណាំ​លៀ  កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រ ក​ណាំ​លៀ កាន់តែ​ច្រើនឡើងៗ​ ។ ប្រភព​បាន​ ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​ជាម​ន្ត្រី​យោធា ឈ្មួញ​ជា​មន្ត្រីនគរបាល និង​ឈ្មួញ​ធំៗ​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​មានការ​ឃុបឃិត​ពី​សំណាក់​លោក សំរិត ណ​យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ផងដែរ​។ មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​ក្នុង​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​ប៉ះពាល់​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ នោះទេ​ហើយក៏​មិន​ហ៊ាន​ក្អក​ជាមួយ​លោក ទៀង សៅ​រតន៍ ដែលជា​ខ្នងបង្អែក​របស់លោក សំរិត ណ​យ នោះដែរ​។ ដូច្នេះហើយ​ទើប​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ក​កាន់តែ​បានចិត្ត​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន តាម​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ​ក្នុង​មួយ​យប់ៗ​រាប់សិប​គ្រឿង​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​

ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ​(​ច្រក​ប៉ុស្ដិ៍​៧) ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក សំរិត ណ​យ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ណាំ​លៀ កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក សំរិត ណ​យ ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ​ក្នុង​មួយ​យប់ៗ​រាប់សិប​គ្រឿង គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​អន្តោប្រវេសន៍​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ លោក ទៀង សៅ​រតន៍ គឺជា​មេខ្លោង​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​តាម​ច្រក​ណាំ​លៀ ក៏ដូចជា​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ផងដែរ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កាលពី​ជំនាន់​លោក អ៊ុក សំណាង ធ្វើជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​ណាំ​លៀ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​នឹង​វិធានការ​របស់លោក អ៊ុក សំណាង បន្តិច​ណា​ឡើយ​ព្រោះ​អាង​មាន​លោក ទៀង សៅ​រតន៍ ចាំ​ការពារ​ពីក្រោយ​ខ្នង​។ ឥឡូវនេះ​នៅពេល​លោក ឡោ សុខា មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ម​ណ្ដ​ល​គិរី គឺ​លោក សំរិត ណ​យ នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​ឬ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​ដដែល​។ លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក សំរិត ណ​យ នៅតែ​បន្តសកម្មភាព​បើក​បា​រ៉ា​ស់​ច្រក​ណាំ​លៀ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។បឋម

IMG_1388

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!