Comments Off

ប្រធាន​មន្ទីរកសិកម្ម​ខេត្តសៀមរាប​លោក ទា​ គឹមសុទ្ធបើកភ្លើង​ឲ្យលោក​ ព្រំ ​វិចមេពេទ្យ​​សត្វខេត្តប្រ​ព្រឹត្តអំ​ពើពុករលួយ​ដោយសេរី​លោក វេង​ សាខុន​ រដ្ឋមន្ត្រីក្រសួងក​សិកម្មបែរ​ជាសម្ងំស្ងៀ​ម?

ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប  បាន​លើកឡើងថា ឈ្មួញ​ជាច្រើន​នាក់​ នៅតែ​អាច​នាំ​ជ្រូក​ពី​ ស្រុក​យួន​មក​កាប់សាច់​លក់​ ក្នុង​ទីផ្សារ​ខេត្ត សៀមរា ប កាន់តែ​ច្រើនឡើងៗ​ព្រោះ​ មានការ​ឃុបឃិត​បើកដៃ​ពី​ សំណាក់​លោក ព្រំ វិច រួចទៅហើយ​។  ឈ្មួញ​ខ្លះទៀត​សម្រុក​ ដឹកជញ្ជូន​ជ្រូក​រស់ ​ពី​ស្រុក​សៀម​មក​កាប់សាច់ ​លក់​ពេញទី​ផ្សារ ក៏ដូចជា​នាំចូល​មាន់ ​ទារ​រស់​ពី​ស្រុក​សៀម​មក​លក់ ​ចែកចាយ​ពេញ​ផ្សារ​ ក្នុង​ខេត្ត សៀម រាប ហើយ​មិន ឃើញ​លោក ព្រំ វិច ព្រមទាំង​មន្ត្រី ក្រោមឱវាទ​ចាត់វិធានការ​ត្រួតពិនិត្យ​ តាម​តួនាទី​របស់ខ្លួន​នោះទេ​។  រឿងអាស្រូវ​ពុករលួយ​របស់លោក ព្រំ វិច និង​បក្ខពួក​ត្រូវបាន​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប៉ុន្តែ​លោក វេ​ង សាខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពាក់ព័ន្ធ​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ប្រើប្រាស់​តួនាទី​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

ករណី​លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នាពេល​កន្លងមក​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ដែលជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​។ ហេតុនេះហើយ​ទើប​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់ ជ្រូក​ឈឺ និង​ជ្រូក​ត្រចៀក​ខៀវ មក​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប លាតត្រដាង​ច្រើនលើក​រួចមកហើយ​។

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ឬ​ហៅថា​មេ​ពេទ្យសត្វ​ខេត្តសៀមរាប នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់ ជ្រូក​ងាប់ ឬ​ជ្រូក​មាន​ជំងឺ មក​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ព្រំ វិច អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​នាយកដ្ឋាន​ពាក់ព័ន្ធ​នៅក្នុង​ក្រសួងកសិកម្ម ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​និង​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប ជាបន្ទាន់​។​

​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ​បក្ខពួកនិយម​របស់លោក ព្រំ វិច ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ឈ្មួញ​មួយចំនួន​អាច​នាំចូល​ជ្រូក​ឈឺ ជ្រូក​ត្រចៀក​ខៀវ ឬ​ជ្រូក​ងាប់​មក​កាប់សាច់​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប យ៉ាង​រាលដាល​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ទៅលើ​សុខភាព​ប្រជាពលរដ្ឋ​នោះទេ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​មួយចំនួន​អាច​នាំចូល​ជ្រូក​រស់​ឬ​មាន់​ទារ​រស់​ពី​ស្រុក​សៀម​មក​កាប់សាច់​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​ក្រុមមន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្តសៀមរាប ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ព្រំ វិច នោះទេ​។​បឋម

22809916_377704629317170_1526536256_n 33357392_459017464519219_4843215275719393280_n-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!