Comments Off

ឈ្មួញធំៗ​យួនចូលមក​ទិញឈើខុស​ច្បាប់ដឹកចេញពី​ក្រុងបានលុង​ខេត្តរតនគិរីដោយ​​សេរី

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ ​ក្នុង​ក្រុង​បាន​លុង បាន​លើកឡើងថា  មាន​ឈ្មួញ​ខ្មែរ​ជាច្រើន​នាក់​ បាន​សម្រុក​ដឹក ឈើ​ពី​តំបន់ ​ផ្សេងៗ​ដូចជា​ស្រុក​លំផាត់  ស្រុក​វ៉ើ​ន​សៃ ស្រុក​កូន​មុំ ជាដើម​មក​ លក់​ឲ្យ​ឈ្មួញ​យួន​ដែល​ឈ រ​ចាំ​ទិញ ​នៅក្នុង​ភូមិ ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង  យ៉ាង​រលូន​ហើយ​មន្ត្រីរដ្ឋបាល​ ព្រៃឈើ​និង​សមត្ថកិច្ច ​ពាក់ព័ន្ធ​ដទៃ ទៀត​គិត តែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​យ៉ាង​សុខ​ស្រួល​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គឺជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ វុង ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ចេញពី​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​យួន​ឈ្មោះ វុង អាច​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុង​បាន​លុង ខេត្តរតនគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មាន​មន្ត្រី​ពុករលួយ​ជាច្រើន​ស្ថាប័ន​ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​យួន​ម្នាក់នេះ​ជាប្រចាំ​ទៅហើយ​

ភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​យួន​ម្នាក់​ឈ្មោះ វុង នៅតែ​អាច​ចូលមក​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយកន្លែង​ក្នុង​មូលដ្ឋាន​ពួកគាត់​យ៉ាង​រលូន​។ ការដែល​ឈ្មួញ​យួន​ឈ្មោះ វុង អាចឈរជើង​ប្រមូល​ទិញ​ឈើ​មុខ​ឃ្លាំង​ក្នុងភូមិ​ភ្នំ​ស្វាយ តាម​អំពើ​ចិត្ត​គឺមាន​ការជួយជ្រោមជ្រែង ពី​សំណាក់​ឈ្មួញ​ខ្មែរ​មួយក្រុម​ដែល​ល្បីល្បាញ​ខាង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ច្រើន​ឆ្នាំ​មកហើយ​។ នៅពេល​ប្រមូល​ទិញ​ឈើ​បាន​គ្រប់​ចំនួន​ទើប​ឈ្មួញ​យួន​ឈ្មោះ វុង ប្រើ​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​ក្រុង​បាន​លុង ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​តែម្តង​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​យួន​ឈ្មោះ វុង អាចឈរជើង​ចាំ​ទិញ​ឈើ​មុខ​ឃ្លាំង​ក្នុងភូមិ​ភ្នំ​ស្វាយ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក លី សុផាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ​និង​តាម​រថយន្ត​ពី​តំបន់​ផ្សេងៗ​មក​លក់​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ វុង មុខ​ឃ្លាំង​ក្នុងភូមិ​ភ្នំ​ស្វាយ យ៉ាង​គគ្រឹកគគ្រេង​ជាពិសេស​នៅពេល​យប់​។ សកម្មភាព​របស់​ឈ្មួញ​យួន​ឈ្មោះ វុង ក្នុងការ​លើកដាក់​ឈើ​ទាំងយប់​បាន​រំខាន​ដល់​ការ​ដេក​ពួន​របស់​ប្រជាពលរដ្ឋ​ផងដែរ ប៉ុន្តែ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​យួន​ឈ្មោះ វុង ក្នុងភូមិ​ភ្នំ​ស្វាយ ទាល់តែសោះ​។បឋម

33847714_781580278716207_8144893984913752064_n dsds-32

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!