Comments Off

លោក សាំ ពិសិដ្ឋ​ប្រធានមន្ទីរសាធារ​ណការនិងដឹក​ជញ្ជូនរាជធានីភ្នំ​ពេញប្រព្រឹត្ត​អំពើពុ​ករ​លួយ​ជិះសេះលែង​ដៃ?

ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​ សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញបាន​ ឲ្យ​ដឹងថាផ្លូវ​ជាច្រើន​ខ្សែ​ នៅក្នុង​រាជធានី​ភ្នំ ពេ ញ ធ្វើ​មិនបាន​ប៉ុន្មាន​ផ ង​ក៏​ខូច​ឡើងវិញ ជួនកាល​ជួសជុល ​ខាង​មុខខូច​ខាងក្រោយ​ដោយសារ តែ​ធ្វើ​មិន​ត្រឹមត្រូវ​ តាម​បទ ដ្ឋាន​បច្ចេកទេស​។  មានការ​រិះគន់​ចំៗ​ថា​លោក សាំ ពិសិដ្ឋ  ក្នុងនាម​ជា​ប្រធាន​មន្ទីរ មិនដែល ​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ​ ជាច្រើន​ខ្សែ​ពេល​កំពុង​ស្ថាបនា​ឬ​ កំពុង​ជួសជុល​នោះទេ ហេតុនេះហើយ​ ទើប​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ឲ្យ ​រួច​តែ​ពី​ដៃ ខាត បង់​ថវិកាជាតិ​យ៉ាងច្រើន​ សន្ធឹកសន្ធាប់​។ ជាក់ស្ដែង​ផ្លូវជាតិ​លេខ​៦  និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​កំពុង ​រង​ការ​ខូច​ឡើង វិញ​ជា​បណ្ដើរៗ​ហើយ ដោយសារ តែ​ការស្ថាបនា​និង​ជួសជុល​មិន​ត្រឹម ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។

កន្លងមក​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់លោក សាំ ពិសិដ្ឋ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ រឿងអាស្រូវ​របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​រង​ប្រតិកម្ម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក​ផងដែរ​ក៏ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​ឃើញ​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ ចាត់វិធានការ​ទៅលើ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅឡើយ​។

​តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សូម្បីតែ​នៅ​កន្លែង​ធ្វើ​ស្លាក​លេខ​រថយន្ត​និង​ស្លាក​លេខ​ម៉ូតូ​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ក៏​កើតមាន​អំពើពុករលួយ​និង​ភាព​រញ៉េរញ៉ៃ​យ៉ាង​ពេញបន្ទុក​ដែរ​។ លើស​នេះ​ទៅទៀត​សូម្បីតែ​ការប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត​ក៏​កើតមាន​អំពើពុករលួយ​យ៉ាង​រាលដាល​ព្រោះតែ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភពពី​មន្ត្រីរាជការ​មួយចំនួន​ក្នុង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ចាប់តាំងពី​លោក សាំ ពិសិដ្ឋ ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​រួចមក គឺ​អំពើពុករលួយ បក្ខពួកនិយម កើតឡើង​យ៉ាង​ពេញបន្ទុក​តែម្តង​ហើយ​មិនទាន់​ឃើញ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​នៅឡើយ​ទេ​។

មជ្ឈដ្ឋាន​ខ្លះ​បាន​រិះគន់ថា​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្ពឹក​ស្រពន់​យ៉ាងខ្លាំង​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​របស់ខ្លួន​តា​ម​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ជាក់ស្ដែង​នៅ​ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​២០០២ ផ្លូវ​លេខ​២០០៤ ផ្លូវ​វេ​ង​ស្រេង និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​មាន​រថយន្ត​ដឹកទំនិញ​សណ្ដោង​កន្ទុយ​វែងៗ​បើកបរ​ឆ្លងកាត់​ចន្លោះ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១​ឬ​ម៉ោង​២​រសៀល ហើយ​មិនឃើញ​មន្ត្រី​មន្ទីរ​សាធារណការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ បឋម

33712155_460197534401212_3746037949783867392_n-Copy

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!