0

បទល្មើស​ទន្រ្ទានដីព្រៃរ​បស់រដ្ឋនៅឃុំស្រើង​ស្រុកបារាយណ៏​លោកសប៉ា​ហូរអនុប្រធាន​​រដ្ឋបាលវិ​និយោគ​សាលា​ខេត្ត​កំពង់​ធំនៅពីក្រោ​យ​ខ្នង

ខេត្តកំពង់ធំ៖កន្លងមក សេចក្ដីរាយការណ៍ពីប្រជាព​លរដ្ឋរស់ នៅឃុំពពក ស្រុកស្ទោងនិងភូមិសំអោង  ឃុំមានរិទ្ធ ស្រុកសណ្ដាន់  ខេត្តកំពង់ធំ បានរាយ ការណ៍ ថា បទល្មើសប្រើគ្រឿងចក្រឈូស​ឆាយ ទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងមូលដ្ឋានពួកគាត់ កើតឡើងយ៉ាង ពេញបន្ទុក ហើយ មន្ត្រីអាជ្ញាធរ ស្រុកស្ទោង និងស្រុកសណ្ដាន់ ​ក៏ដូចជា មន្ត្រីអាជ្ញាធរខេត្តកំពង់ធំ មិនចាត់វិ ធានការបង្ក្រាបឡើយ។ ឥឡូវនេះ សេចក្ដីរាយការណ៍ពីប្រជាព លរដ្ឋរស់នៅ​ឃុំស្រើង  ស្រុកបារាយណ៏ ខេត្តកំពង់ធំ បានឲ្យដឹងថា  ដីព្រៃក្នុងមូលដ្ឋានពួកគាត់កំពុង ត្រូវអ្នកមានលុយ មានអំណាច ប្រើគ្រឿង ចក្រឈូស ឆាយ ទន្ទ្រាន កា​ន់កាប់យ៉ាងរង្គាលយកលក់ ឲ្យខ្លួនក្នុងតម្លៃថោកៗនៅត្រង់ចំណុចលេខ៥៥ ។ ប្រភពបានឲ្យដឹង ទៀតថា សកម្មភាពឈូស ឆាយទន្ទ្រាន កាន់កាប់ដីព្រៃរបស់​រដ្ឋក្នុង ឃុំស្រើង ស្រុកបារាយណ៏ គឺមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីលោកសប៉ាហូរអនុ​ប្រធានរដ្ឋបាលវិនិយោគសាលាខេត្តកំពង់ធំផ​ងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
តាមការអះអាងរបស់ប្រជាពលរដ្ឋ ក្នុងឃុំស្រើ​ង ស្រុកបារាយណ៏បានឲ្យដឹងថា  ប្រសិនបើគ្មានលោកសប៉ា ហូរអនុប្រធានរដ្ឋ​បាលវិនិយោគ សាលា ខេត្តកំពង់ធំនៅពីក្រោយខ្នងទេនោះគឺគ្មាន​នរណាអាច ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យ៉ាងគឃ្លើនដូច្នេះសព្វថ្ងៃនេះបា នឡើយ។ពាក់ព័ន្ធពត៌ មានខាងលើនេះអង្គភាពយើងបានទាក់ទងសុំការ​បំភ្លឺលោក សប៉ាហូរអនុប្រធានរដ្ឋបាលវិនិយោគសាលា ខេត្តកំពង់ធំ​នៅព្រឹកថៃ្ង ទី១៨ខែឧសភា នេះដែរលោកបានឆ្លើយថាមានអ្នកប្រាប់​ហើយ ចង់បានកុងស្សុងហើយលោកក៏ មិនបានប្រព្រឹត្តដែរ ខណៈសា​រពត៌មាន យើង ធើ្វបទសម្ភាស។ចំណែកលោកអភិបាល ខេត្តលោកសុខលូមិនឆ្លើយតប ។
ដូច្នេះលោក សុខ លូ អភិបាល ខេត្តកំពង់ធំ គួរចាត់វិធានការទ​ប់ស្កាត់ជាបន្ទាន់ដើម្បី កុំឲ្យបទល្មើសទន្ទ្រាន កាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងកើត ឡើង នៅឃុំ ស្រើង  ស្រុកបារាយណ៏ ខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យបន្តទៀត។​  ទន្ទឹមនឹងនេះលោក សុខ លូ អភិបាល ខេត្តកំពង់ធំ គួរចាត់វិធានការទប់ ស្កាត់បទ ល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដែលកំពុង កើតឡើងយ៉ាងរាលដាលនៅស្រុកស្ទោង និងភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដា ន់ខេត្តកំពង់ធំ ផងដែរព្រោះ បច្ចុប្បន្នបទល្មើស​នៅតែបន្តកើតមានឥតឈប់ឈរហើយមន្ត្រីអាជ្ញាធរឃុំ និងមន្ត្រីអាជ្ញាធរស្រុក គឺជាអ្នកឃុប ឃិតឲ្យមានប ទល្មើសកើតឡើងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ចំណែកប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំពាមបាង ស្រុកស្ទោង និងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏បានរាយការណ៍ដែរថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែបន្តកើតឡើងយ៉ា​ងពេញបន្ទុកព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ មេរដ្ឋបាលជលផលខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទ ល្មើសដែលកំពុងកើតឡើង យ៉ាងពេញបន្ទុកនោះទេ។ មន្ត្រីរដ្ឋបាល ជលផលមួយចំនួននៅក្នុងស្រុកកំពង់ស្វាយ  និងស្រុកស្ទោង ខេត្តកំពង់ធំគឺជាអ្នកឃុបឃិតឲ្យ មានបទ ល្មើសនេសាទប្រើឧ​បករណ៍ខុស ច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន  ហេតុនេះហើយទើបបទល្មើសនៅតែបន្តកើត ឡើងយ៉ាងពេញ​បន្ទុក។ ដូច្នេះថ្នាក់ដឹកនាំ ក្រសួងកសិកម្ម ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះ បច្ចុប្បន្នបទល្មើស បំផ្លាញព្រៃ​ឈើនិង បទល្មើសនេសាទក្នុងខេត្តកំពង់ធំនៅតែបន្តកើតឡើងយ៉ា ង​ពេញបន្ទុកព្រោះអភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រធានមន្ទីរបរិស្ថានមិន​ចាត់វិធាន ការបង្ក្រាបបទល្មើសដែលកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះឡើយ៕

32566834_2043178105930432_5434448924519694336_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!