0

ក្បួនប្រ​តិភូឈើសម្រុក​ទៅវៀតណាមដូចហែ​កឋិនខណៈសម​ត្ថកិច្ចគ្រាក់ៗខេ​ត្តរតនគិរី​ជាមេខ្លោង​នៅពីក្រោយបទ​ល្មើស​ព្រៃឈើ

ខេត្តរតនគីរី​ ៖​ខណៈដែលការបោះ ឆ្នោតជាតិខិតជិ​តមកដល់​ថ្នាក់ដឹកនាំរវល់ ការងារនយោបាយ ច្រើន​ ហាក់ដូចជាការ ផ្ដល់ឱកាស អោយ មន្ត្រី ពុករ លួយ ត្រី​ងៀតឆ្លៀតពងឃុបឃិតជា មួយឈ្មួញនាំឈើចេញទៅវៀតណា​មដោយរលូន ​ ។បច្ចុប្បន្ន​នេះព្រៃឈើ​នៅក្នុង​តំបន់​ដែន ជម្រកសត្វព្រៃ​លំផា​ត់ ក៏ដូចជា ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុ ងស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី កំពុង​ប្រឈ​ម​នឹង​ការ បំផ្លាញ​យ៉ាង​មហន្តរាយ​។ ទន្ទឹមនឹងនេះ​ឈ្មួញ ​ជាច្រើន​នាក់​នៅ តែ​​អាច​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម ​រថយន្ត​ធំៗ​ចំណុះ​ពី​៨០​ដល់​ជិត​១០​០​តោន​ ចេញទៅ​វៀតណាមយ៉ាងគគ្រឹកគគ្រេង តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ  ជារៀងរាល់ថៃ្ងដោ​យ​គ្មាន​មន្ត្រី​ជំនាញ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​​ទប់ស្កាត់​ឡើយ ខណៈជាមេខ្លោងនៅពីក្រោយប ទល្មើស​ព្រៃ ឈើ។ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី  ព្រមទាំង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបា​ល ​ព្រៃ​ឈើ​ខេត្តរតនគិរី លោកកងសារឿន ជាមន្រ្តី គ្រប់គ្រង ច្រកខេត្តរតនគិរីនិងលោក​  អ៊ី ចំរើនមេច្រកអូរយ៉ាដាវកំពុងសើយសុខ ក្នុងខណៈកញ្ចប់ ក្នុងការនាំក៏ដូចជាបើកក្បួនទើប ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​ជន ជាតិ​យួន​ច្រើន​នាក់​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ទាំងយប់​ទាំង​ថ្ងៃ​។ប្រភពពី​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តរត នគិរី បាន​បង្ហើប​ឲ្យ​ដឹងថា  លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោ​ប្រវេសន៍​ ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ កំពុង​សប្បាយ ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​នេះ​ទាំងយប់​ទាំង​ថ្ងៃ​។ ជាក់ស្ដែង​ពេល​​មកកាន់​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ពីដំបូង​គឺ​លោក អ៊ី ចំរើន ពាក់​ត្រឹម​ស័ក្ដិ​៥​ប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់ពី​ប្រមូល​លុយ​បាន​​យ៉ាងច្រើន​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ស្រាប់តែ​លោក អ៊ី ចំរើន ឡើង​ផ្កាយ​១​យ៉ាងឆាប់រហ័ស។ បន្ទាប់ពី​បាន​ពាក់​ផ្កាយ​១​រួចមក លោក​ អ៊ី ចំរើន ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនជាង​មុន​ទៅទៀត ព្រោះ​លោក អ៊ី ចំរើន មាន​សិទ្ធិ​សម្រេច​ធំជាងគេ​ក៏ដូចជា​មេខ្លោងក្នុង​ការបើក​បា​រ៉ា​ស់​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា នៅតាម​ផ្លូវជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ។ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​ស​មត្ថកិច្ច​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើផ្លូវ​ជាតិ​លេខ​៧៨ មិន​ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា ករណី​ក្រុម​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​ជនជាតិ​យួន​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺជា​ប្រភព​ចំណូល​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ហេតុនេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​ខេត្តរតនគិរី ក៏​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួ​ន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ នោះដែរ​។ ដូច្នេះហើយ​ទើប​លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅ​ក្រ​សួងមហាផ្ទៃ មានអំណាច​កាន់តែ​ធំធេង​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ។យ៉ាងណាក៏ដោយអង្គភាពយើងបានទំនាក់ទងនៅព្រឹកថៃ្ងទី២៣ខែឧសភាឆ្នាំ២០១៨ទៅកាន់លោកកងសារឿនជាមន្រ្តីគ្រប់គ្រងច្រកខេត្តរតនគិរីលោកបានឆ្លើយថា ច្រឡំលេខ។ចំណែកលោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍ន គរបាល​ច្រកទ្វារ​អន្តរជា តិ​អូ​រយ៉ា​ដាវសារពត៌មាន យើងបានទាក់ទងជាច្រើន លើកដែរ តែអត់លើកទូរស័ព្ទ។រីឯលោក  ថង សាវុន អភិបាលខេត្ត​រតនគិរី ព្រមទាំង​លោក កែប  កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្តរតនគិរីមិនឆ្លើយតប។
គួររំលឹកថាប្រមុខ ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងឱកាសអញ្ជើញ ជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់  «អគារមរ
តក តេ ជោ» របស់ក្រសួងបរិស្ថាន  នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងទទួលនូវការឈឺចាប់ណាស់ នៅពេលគេស្រែកអំពីបញ្ហា កាប់បំផ្លាញព្រៃឈើ កាប់បំផ្លាញព្រៃឈើ ត្រូវ
តែមាន ទោសទណ្ឌ ហើយ ត្រូវតែបង្រ្កាប។ ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចអត់ទាន់បាញ់មួយគ្រាប់ផងទេអី។ ខ្ញុំឲ្យបាញ់ បើថាវាព្រហើន រ៉ូកែតដាក់ពីលើតែម្តងអត់មានរញ៉េរញ៉ៃ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្តីបន្ទោសទៅដល់មន្រ្តីពាក់ព័ន្ធ នៅ​​តាមមូលដ្ឋានផងដែរ ដែលមិនបានបង្រ្កាបបទល្មើសព្រៃឈើ។ សម្តេច បានលើកឡើងថា បទល្មើសព្រៃឈើ វាមិនពិបាកដូចបទល្មើសគ្រឿង
ញៀន ទេ តែហេតុអ្វីមន្រ្តីនៅតាមមូលដ្ឋានមិនប ង្រ្កាប។សម្តេចបានថ្លែងប​ញ្ជា​ក់យ៉ាងដូច្នេះ «បើថា លួចគ្រឿងញៀន លួចរត់
ពន្ធគ្រឿងញៀនវាពិបាក។ ប៉ុន្តែរឿងដឹកឈើនេះ អាហ្នឹងវាដឹកនឹងឡាន ហើយធំៗណាស់ ចុះគ្រប់ផ្នែកទៅណាអស់ ទាំងភ្នែកទាហាន ភ្នែកប៉ូលិស ភ្នែកផ្នែកបេអឹម ទាំងភ្នែករដ្ឋបាល ទាំងភ្នែកព្រៃឈើ និងភ្នែកបរិស្ថាន ទៅណាអស់ទៅ ឬក៏អាហ្នឹង នឹងគេដែរ»៕

33163104_621294714914961_1244793118516051968_n

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!