Comments Off

លោក ស្វាយ​​ សំអ៊ាងអភិបាល​ខេត្តមណ្ឌលគិរីនិង​លោក អ៊ុំ វណ្ណ​សុភគ៌នាយខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើខេត្តមណ្ឌល​គិរីជាអ្នក​នៅពី​ក្រោយ​ខ្នងក្រុមឈ្មួញ​ធំៗដឹក​ជញ្ជូន​ឈើទៅលក់​ស្រុកយួ​ន?

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា  ស្រុក​ពេ​ជ្រា​ដា និង​ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃ​ការពារ  ព្រៃ​អភិរក្ស និង​ព្រៃ​តំណម  ក្នុង​មូលដ្ឋាន​ពួកគាត់ ​កំពុង​រង​ការ បំផ្លា ញ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ស្វាយ  សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ លោក អ៊ុំ វណ្ណ​សុភ​គ៌  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ ឡើយ​។ ទន្ទឹមនឹងនេះ​លោក  យូ សុធា មេ​ប៉ុស្ដិ៍ន គរបាល​អន្តោប្រវេសន៍​ ច្រក​ដាក់​ដាំ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​ តាម​ច្រក​ដាក់​ដាំ  យ៉ាង​រលូន​ហើយ​ការដែល​លោក យូ សុធា ហ៊ាន​ធ្វើ​អ្វី តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ផងដែរ?​។ និយាយ​ជារួម​ករណី​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ ជាដើម​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទៀតឡើយ ក្នុងខណៈដែល​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​២០​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទៅតាម​តួនាទី​របស់ខ្លួន​នោះទេ​។ ប្រភពពី​មន្ត្រី​សាលាខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គឺជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​។ ដូច្នេះហើយ​ទើប​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ក្រុម​ឈ្មួញ​ដែល​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង យ៉ាង​គគ្រឹកគគ្រេង​ជាពិសេស​នៅពេល​យប់​។

​ប្រភពពី​មន្ត្រី​សាលាខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​សាច់ញាតិ​របស់លោក ស្វាយ សំ​អ៊ាង គឺជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ផងដែរ ហេតុនេះហើយ​ទើប​លោក ស្វាយ សំ​អ៊ាង មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ នោះទេ​ព្រោះ​ក្នុងចំណោម​ឈ្មួញ​ទាំងនោះ​គឺមាន​សាច់ញាតិ​របស់លោក ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត ដែល​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី និង​ឈ្មួញ​ដែលជា​សាច់ញាតិ​របស់លោក ស្វាយ សំ​អ៊ាង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ហើយ​ពួកគេ​ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។បឋម

33176550_458174817936817_3338753781721464832_n 33239233_1727226860704230_5233752253898162176_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!