Comments Off

លោក​ អ៊ុំ ចាន់រតនា​មេគយច្រកទ្វារអ​ន្តរជាតិដូប្រ​ព្រឹត្តងអំពើពុ​ករលួយតាម​អំពើ​ចិត្ត

តាមប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​​ គយ​ក្នុង​ខេត្តបាត់ដំបង បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា  មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក  អ៊ុំ ចាន់​រតនា ប្រធាន ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង  និង​មន្ត្រីក្រោមឱវាទ​កំពុង​ឃុបឃិត​គ្នា ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ ឡើងៗ​ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។  អំពើពុករលួយ​របស់​លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក​ធ្វើ​ឲ្យ​រ ដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ទៀតផង​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បន្តទៀត​។ ក្នុងនោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​របស់លោក អ៊ុំ ចាន់​រតនា ផងដែរ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​កំរោល​ដូច​សព្វថ្ងៃនេះ​ទៀត

តាម​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អំពើពុករលួយ​របស់​លោក អ៊ុំ ចាន់​រតនា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា នោះទេ​ហើយ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ ហើយក៏​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ផងដែរ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បានលើកឡើង​ថា ការដែល​លោក អ៊ុំ ចាន់​រតនា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នោះទេ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ដូង បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​នេះ​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​និង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ភាគច្រើន​គឺ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក អ៊ុំ ចាន់​រតនា ជាការ​ស្រេច​។ ចំណែក​អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​នាំចូល​ទំនិញ​ស្របច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ត្រូវ​លោក អ៊ុំ ចាន់​រតនា និង​មន្ត្រីក្រោមឱវាទ​គាប​យកលុយ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ក្នុង​ការកែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​យ៉ាង​កំរោល ដែល​បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ខ្លះ​ផង​។បឋម

32683129_456188791468753_8798861360558505984_n 32709116_456188834802082_5075173333956296704_n Pic404

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!