0

ឈ្មួញ​ឈ្មោះ​ ឆាយ​ និងឈ្មោះរិទ្ធដឹកជញ្ជូន​ឈើខុសច្បាប់​ចិញ្ចឹមសមត្ថ​កិច្ចពុក​រ​លួយក្នុង​ខេត្តឧត្ដរ​មានជ័យ

ខេត្តឧត្តរមានជ័យ៖ប្រជាពលរដ្ឋ​រស់ នៅ​ស្រុក​ត្រពាំង​ប្រា​សាទ ខេត្តឧត្ដរមានជ័យ  បានរាយការណ៏ថា  មកដល់ពេល នេះ​ឈ្មួ ញ​ ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ  នៅតែ​អាច​បន្តសកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រា​សាទ  យកទៅ​ចែក ចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត បន្ទាយមានជ័យ និង​ខេត្តសៀមរាប  យ៉ាងគគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  មន្ត្រីរដ្ឋបាល ​ព្រៃឈើ​ក្នុង ស្រុក​ត្រ​ពាំង​ប្រាសាទ ក៏ដូចជាអភិបាលខេត្តឧត្ដរមាន ជ័យ​និងលោក អ៊ឹម សា​វរិ​ទ្ធ  នាយ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្ត ឧត្ដរ មានជ័យ ជា​អ្នក​ឃុបឃិត​ឲ្យ​ ឈ្មួញ​ឈ្មោះ ឆាយ និ​ង​ឈ្មោះ រិ​ទ្ធ បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ​តែម្តង​ដើម្បី​ជា​ថ្នូរ​នឹង ​ផលប្រយោជន៍​។  តាម​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ​ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុ​ក​ត្រពាំង​ ប្រាសាទ ខេត្តឧត្ដរមាន ជ័យ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ បាន​ដឹកឈើ​ចេញពី​ចំណុច​ទល់មុខ​ផ្ទះ​គំរូ​ក្នុងភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡា​យ ស្រុក​ត្រពាំង​ប្រាសាទ យកទៅលក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តឧត្ដរមានជ័យ និង​នៅក្នុង​សៀមរាប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ទាំង​២​នាក់​នេះ​មិន​ត្រឹមតែ​​ជា​អ្នកប្រមូល​ទិញ​ឈើ​ប្រភេទ​លេខ​១​និង​ប្រភេទ​លេខ​២ យកទៅលក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប ប៉ុណ្ណោះ​ទេ​គឺ​ពួកគេ​ថែមទាំង​ប្រមូល​ទិញ​ឈើ​គ្រញូង​ដឹកជញ្ជូន​ចេញពី​ខេត្តឧត្ដរមានជ័យ យ៉ាង​រលូន​ទៀតផង​។ ការដែល​ឈ្មួញ​ទាំង​២​នាក់​ដឹកបានរលូនគឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​តាមរយៈ​ការបង់​លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត ដើម្បី​ឲ្យ​មុខរបរ​របស់​ពួកគេ​គ្មាន​ឧបសគ្គ​។ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ បាន​ចំណាយលុយ​រត់ការ​បើក​ផ្លូវ​ជាប្រចាំ​ហេតុនេះហើយ​ទើប​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ លោក អ៊ឹម សា​វរិ​ទ្ធ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ត្រូវបាន​គេ​ដឹងថា​កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ យ៉ាង​គាប់ចិត្ត​ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំង​២​នាក់​នេះ​ដឹកជញ្ជូន​ឈើ​គ្រញូង​ក៏ដូចជា​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​១ ប្រភេទ​លេខ​២ ចេញពី​ខេត្តសៀមរាប យ៉ាង​ពេញបន្ទុក​តែម្តង​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ បាន​អួត​អាត​ប្រាប់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ថា ពួកគេ​​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​អស់ហើយ ទើប​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ហើយ​គ្មាន​នរណា​បង្ក្រាប​​ឡើយ។ពាក់ព័ន្ធពត៌មានខាងលើនេះដែរសារពត៌មានយើងបានទាក់ទងទៅអ​ភិបាលខេត្តឧត្ដរមានជ័យ​និងលោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យដែរតែមិនឆ្លើយតប៕

32886011_220398531897062_5962952187960098816_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!