Comments Off

លោក​ ទី ប៊ុនឡង់​ប្រធានការិយា​ល័យគយច្រក​ទ្វារអន្តរជា​តិព្រំប្រព្រឹត្តអំ​ពើពុករលួយ​ជិះ​សេះលែង​ដៃ

ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ ​នឹង​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​បង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ដែល ​ឈ្មួញ​ធំៗ​ នាំចូល​តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន ​រដ្ឋ​ត្រឹម​៣០​ទៅ​៤០​ភាគរយ ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ ​គឺ​ក្រុម​ឈ្មួញ​ឃុបឃិត ​បែងចែក​ផល ប្រយោជ ន៍​ លើ​តុ ​ក្រោម​តុ​ជាមួយ​លោក ទី ប៊ុន​ឡង់ តែម្តង​។  ទន្ទឹមនឹងនេះ​លោក ទី ប៊ុន​ឡង់ និង​បក្ខ ពួក​បែរជា​គាបសង្កត់​យ៉ាងខ្លាំង​ ទៅលើ​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ដើម្បី​បាន​ប្រាក់កម្រៃ​ចិញ្ចឹមជីវិត​។ ហេតុនេះហើយ​ទើប​កន្លងមក​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់​នៅមុខ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ហើយ​លាតត្រដាង​ជា​សាធារណៈ​នៅ​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន

ប្រភពពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​ចុង​ក្រោយនេះ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាងនេះទៅទៀត​ការដែល​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន គឺ​ដោយសារ​មានការ​សម្របសម្រួល​ជ្រោមជ្រែង​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​។

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទៅទៀត​។ ទន្ទឹមនឹងនេះ​ក៏មាន​សេចក្ដីអំពាវនាវ​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​នៅ​ខេត្ត​ប៉ៃលិន ជំរុញ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឲ្យ​បាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។បឋម

IMG-20170613-WA0000

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!