Comments Off

មិនដឹងមូល​ហេតុអ្វីបាន​លោក ម៉ៅ​ ភិរុណ អភិបាល​ខេត្តកណ្ដាលរក្សា​ភាពស្ងៀមស្ងា​ត់ទុក​ឲ្យមេ​ឈ្មួញឈាង ​ប៉ាក់សួរទ​ន្ទ្រានកាន់​កាប់ដីព្រៃ​លិចទឹក​តាមអំពើ​ចិត្ត

ថ្មីៗ​នេះ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្វាយ​ប្រទាល  និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង  ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា  រហូតមកដល់​ពេលនេះ ​ឧកញ៉ា ឈាង ប៉ាក់​សួរ  នៅតែ​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដី ព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ នៅក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ ​លេខ​៣ យក​ធ្វើជា ​កម្មសិទ្ធិ​ដោយ​ គ្មាន​ញញើត​អ្វី​ទាំងអស់​។  អភិបាលស្រុក​ស្អាង ក៏ដូចជា​លោក ម៉ៅ ភិ​រុណ  អភិបាលខេត្ត​កណ្ដាល បាន​រក្សា ​ភាព​ស្ងៀមស្ងាត់​ក្នុង ខណៈ ដែល​ឧកញ៉ា ឈាង ប៉ាក់​សួរ កំពុង​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ក្នុង​ឃុំ​ត្រើយ​ស្លា ក៏ដូចជា​ឃុំ​ស្វាយ​ប្រទាល ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ចេញមុខ​តវ៉ា​ជា​ជំហរ​នោះទេ ព្រោះ​ធ្លាប់​ត្រូវ​មេការ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ គំរាម​ប្ដឹង​ដាក់គុក​យ៉ាង​កំរោល​ទៀតផង ហើយ​នរណា​ក៏​ដឹង​ដែរ​ថា​ឧកញ៉ា ឈាង ប៉ាក់​សួរ ជា​មេ​ឈ្មួញ​មានអំណាច​ខ្លាំង​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល​។​

ករណី​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ដើម្បី​ទន្ទ្រាន​កាន់កាប់​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​៣ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល បាន​អំពាវនាវ​ជាថ្មីទៀត​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​ ​សកម្មភាព​របស់​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ព្រៃ​លិច​ទឹក ក៏ដូចជា​បាត់បង់​ផ្ទៃ​បឹង​ធម្មជាតិ​អតីត​ឡូត៍​នេសាទ​លេខ​៣ ដែល​ពួកគាត់​ធ្លាប់​ប្រក​បរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ច្រើន​ឆ្នាំ​មកហើយ​។ ជាក់ស្ដែង​មួយរយៈ​កន្លងទៅនេះ​ឧកញ៉ា ឈាង ប៉ាក់​សួរ បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​លើក​ទំនប់​យ៉ាង​ធំ​និង​ខ្ពស់​ដើម្បី​កំណត់​ព្រំប្រទល់​ដី​របស់ខ្លួន ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​តំបន់​នោះ​ដើម្បី​ទៅ​ប្រកប​របរ​នេសាទ​ក្នុង​អតីត​តំបន់​ដែន​ឡូត៍​នេសាទ​លេខ​៣​បានទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ មុនពេល​មេ​ឈ្មួញ​ម្នាក់នេះ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៣​ទាំងស្រុង​។​

​បើតាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល លោក វ៉ិ​ត ធា​រិ​ទ្ធ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឧកញ៉ា ឈាង ប៉ាក់​សួរ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៣ នៅ​ឃុំ​ត្រើយ​ស្លា និង​ឃុំ​ស្វាយ​ប្រទាល ទើប​មេ​ឈ្មួញ​រូបនេះ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ញឹម វណ្ណ​ឌិន អភិបាលស្រុក​ស្អាង ក៏​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឧកញ៉ា ឈាង ប៉ាក់​សួរ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បើទោះបី​ដឹងថា ការដែល​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ គឺជា​អំពើ​ខុសច្បាប់​យ៉ាងណាក៏ដោយ​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ក្នុងខណៈដែល​ឧកញ៉ា ឈាង ប៉ាក់​សួរ កំពុង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ​ក្នុងស្រុក​ស្អាង យ៉ាង​កំរោល​ហើយ​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​ស្អាង លោក ឆន ចិន កំពុង​ជួយ​បិទបាំង​សកម្មភាព​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ​។បឋម

31769515_450501388704160_2389908163580133376_n-1 31886482_450501058704193_8245727494762659840_n-1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!