0

លោក​ វេង ​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មគួ​រពិនិត្យមើល លោក ជុយ​ សុឃាង​ នាយផ្នែក​រដ្ឋបាលព្រៃ​ឈើកែវសី​មាមានជំ​នាញខាង​ប្រព្រឹត្តអំពើ​ពុករលួយមិន​ញញើត​អង្គភាពប្រឆាំង​អំពើពុករលួ​យ

សកម្មជន​ព្រៃឈើ​និង​ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ជំរុញ ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម  ក៏ដូចជា​លោក អ៊ុង សំអាត  ប្រធាន​រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម​ចាត់វិធានកា​រ​ទប់ស្កាត់ ​អំពើពុករលួយ​និង​ ទង្វើ​មិន​ប្រក្រតី ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្តមណ្ឌលគិរី ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចូលទៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ព្រោះ​អី​លោក ជុ​យ សុឃាង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ នៅ​ច្រក​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ក៏​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែរ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូររាំង ត្រូវ​ប្រឈម​នឹង សេចក្ដី​វិនាស​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើងពេញបន្ទុក។

ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​បាន​ដឹកឈើ​ពី​ស្រុក​កែវ​សីមា ចូលមក​រាជធានី​ភ្នំពេញ​យ៉ាង​អនាធិបតេយ្យ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ដែល​តែង​ចាត់ទុក​បទល្មើស​ព្រៃឈើ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ទោះជា​យ៉ាង​ណ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ​ព្រោះ​កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់ ហើយ​លាតត្រដាង​ទង្វើ​មិន​ប្រក្រតី​របស់ លោក ជុ​យ សុឃាង យ៉ាងច្បាស់​ក្រឡែត​តែម្ដង​ដើម្បី​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ប្រមាណ​២០​គ្រឿង​បានមក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់ សួន​អាពាហ៍ពិពាហ៍​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​លោក ជុ​យ សុឃាង គាប​យកលុយ​ពី​ពួកគេ​ស្រេច​តែ​អំពើ​ចិត្ត​។ ក្រុមអ្នកតវ៉ា​បាន​ឲ្យ​ដឹងថា​កន្លងមក​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា បាន​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​ក្នុង​រថយន្ត​ដឹកឈើ​មួយគ្រឿង​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ ដើម្បី​ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​ដឹកឈើ​ទៅ​ភ្នំពេញ​តាម​ធម្មតា​ដោយ​គ្មាន​ការផាកពិន័យ​។ ក្រុមអ្នកតវ៉ា​បានទាមទារ​ឲ្យ​លោក ជុ​យ សុឃាង បញ្ចុះតម្លៃ​២​ម៉ឺន​រៀល​ព្រោះ​អី​មុខរបរ​រកស៊ី​ដឹកជញ្ជូន​ឈើ​របស់​ពួកគេ​មិនសូវ​បាន​ផលចំណេញ​នោះទេ ព្រោះ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង​ទម្រាំ​ដល់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង​ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា គិតតែ​ពី​រឿង​ប្រមូល​ប៉ុណ្ណោះ​។

បើតាម​ការអះអាង​រប​ស់​ក្រុម​អ្នកស៊ីឈ្នួល​បើកបរ​រថ​យន្ត​សាំ​យ៉ុង​ដឹកឈើ​ដែល​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹងថា​ពួកគេ​ស៊ីឈ្នួល​ដឹកឈើ​គ្រោងទ្វារ​បង្អួច​ពី​ខេត្តមណ្ឌលគិរី ចូលមក​រាជធានី​ភ្នំពេញ​គឺ​ទទួលបាន​ប្រាក់កម្រៃ​តិចតួច​ប៉ុណ្ណោះ​។ ហេតុនេះ​នៅពេល​លោក ជុ​យ សុឃាង តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​ក្នុង​មួយ​ជើង​៨​ម៉ឺន​រៀល​គឺ​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​នៅសល់​ប្រាក់កម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ ចំណែក​លោក ជុ​យ សុឃាង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​។ ដូច្នេះហើយ​ទើប​ពួកគេ​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដើម្បី​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ជួយ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​ដើម្បី​កុំ​ឲ្យ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា គាប​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​ទៀត​។ ក្រុមអ្នកតវ៉ា​បានបញ្ជាក់​ថា លោក ជុ​យ សុឃាង គាប​យកលុយ​ពី​ពួកគេ​ដោយ​គ្មាន​ការយោគយល់​ទាល់តែសោះ​ហេតុនេះហើយ​ទើប​ពួកគេ​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​និង​បើក​កកាយ​អំពើពុករលួយ​របស់ លោក ជុ​យ សុឃាង ជា​សាធារណៈ​តែម្ដង​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា គឺ​លោក ជុ​យ សុឃាង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​របស់ខ្លួន​យ៉ាង​ពេញបន្ទុក​ទាំងថ្ងៃទាំងយប់​។(មានត)

32191175_453186168435682_3782170650651656192_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!