0

លោក​ព្រាបគារ៉ាត់​ប្រធានស្នាក់ការគយ​ភូមិហ៊ូចខេត្តត្បូ​ងឃ្មុំត្រូវប៉ាន់ទ​ទួលលុយក្រោ​មតុពី​ឈ្មួញរក​ស៊ីដឹកទំនិ​ញប្រទេសវៀ​តណាម​ជា​ថ្នូរនិងមិន​ធ្វើការត្រួ​តពិនិ​ត្យ

ខេត្តត្បូងឃ្មុំ៖ ​ប្រភពពីប្រជាពលរដ្ឋក៏ដូចជាកា​សែតក្នុង ស្រុករាយការណ៏ឲ្យដឹងថា លោ​​​ក ព្រាប គារ៉ាត់​ ​ដែល​ជា ​ប្រធា​ន​ស្នាក់ការគយ និងរដ្ឋាករ ដែលមាន ទីតាំងស្ថិត​នៅក្នុងភូមិហ៊ូច  ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ  រង​ការិះគន់ថា កំពុង​ឃុប​ឃិ​តគ្នា ជា​មួយ​ម​ន្ត្រីគ​យ ក្រោមឱវាទ ទទួល លុយ ក្រោតុដោយបង្គាប់អោយឈ្មួញរក​ស៊ីដឹក ទំ​និ​ញផ្សេងៗ​ ពីប្រទេសវៀតណាម បង់លុយថ្នូរនិងមិនធ្វើការត្រួត ពិនិត្យ និងបើកដៃអោយ មាន ទំនិញ បង់ពន្ធ ចូលរដ្ឋមិនគ្រប់គឺបង់​ចូល តែហោប៉ាវផ្ទាល់ខ្លួនរបស់លោកព្រាប  គារ៉ាត់ជាការស្រេច។ជារៀងរាល់ ថ្ងៃគេសង្កេតឃើញរ ថយន្តតូចធំ ដឹកទំនិញ គ្រប់ប្រ ភេទ ។ជាពិសេសរ៉ឺម៉កម៉ូតូនិងរថយន្តសាំង យ៉ុងដឹកទំនិញគ្រប់ប្រ​ភេទដោយមិន បានបង់ពន្ធនិងប៉ះពាល់ធ្ងន់ធ្ងរដល់ ការប្រមូលពន្ធចូលរដ្ឋ ។
ប្រភពបានបង្ហើបនិងរិះ គន់ចំៗ ចំពោះមន្ត្រីគយ ដែលខំប្រមូលលុយពីប្រជាពលរដ្ឋ  រកស៊ីបន្តិចបន្តូចចែកគ្នាដាក់ហោប៉ា វ។

ដោយឡែក ឈ្មួញធំៗ ជាពិសេសក្រុមហ៊ុនមួយចំនួន ដែលប​ង់ពន្ធមិនគ្រប់ ពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជារៀងរាល់ថ្ងៃ ដែល ជាការប៉ះ ពាល់ដល់  ប្រាក់ចំណូលរបស់រដ្ឋ និងការអភិវឌ្ឍន៍ជាតិ ។បើទោះបីរា​ជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុជា​ ស​ម្តេ​ច​តេជោ ​​ហ៊ុន​  ​សែន​​នាយករដ្ឋមន្ត្រី​នៃកម្ពុជា  បានខិតខំ​បញ្ចៀ​សកា​រ​ប៉ះ ពា​ល់​ដល់​ចំ​ណូល​ព​ន្ធរ​ដ្ឋ និ​ងជា​ការ​ប្រ​កួត​ប្រ​ជែង​ពាណិ​ជ្ជ​កម្ម​ជាមួយបណ្ដានាប្រទេសក្នុងអាស៊ាននិងបានដាក់ចេញនូវបទ​ប​ញ្ជាដ​ល់​កង​ក​ម្លាំង​គ្រប់​ប្រ​ភេទ​និ​ងអា​ជ្ញាធ​រ​ដែន​ដី​ឱ្យ​ចូ​លរួ​ម​ប្រ​តិប​ត្តិការទប់ស្កាត់និង​បង្ក្រា​ប​បទ​ល្មើ​សរ​ត់ពន្ធគ្រប់ប្រភេទ​ ដែ​លនឹ​ង​ចែក​​ចេ​ញជា​ពី​រប្រ​ភេ​ទគឺប្រ​ភេ​ទទី​១​លំ​ដាប់​ថ្នា​ក់ជា​តិ​ដោយ​អ​ន្តរ​ក្រសួ​ង ​ឯប្រ​ភេ​ទទី​​២លំ​ដា​ប់ថ្នា​ក់​ម​ធ្យម​​ត្រឹម​ថ្នាក់​ខេ​ត្តដែ​ល ​មើល​ទៅ​ដូ​ច​ជាមិ​ន​ធម្ម​តាទេ​ ​។
សេចក្ដីរាយការណ៍ខ្សឹបថាថវិកា ដែលក្រុមមន្ត្រីគយទាំ​ងនេះមួយភាពធំបាន ធ្លាក់ចូលក្នុងហោប៉ាវលោក ព្រាប  គារ៉ាត់ដោយផ្ទាល់តែម្ដង។ បឋម

32190990_605248319808417_7841976482762063872_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!