0

លោក ឱម​ យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំពើពុករ​លួយគួរបើក​ការស៊ើបអង្កេ​តអំពើ​ពុករលួ​យរបស់លោក​ រឿន ផៃរិទ្ធ​​និង​បក្ខពួក

ប្រភពពី​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​ មន្ទីរ​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​រត់ការ​ ឯកសារ​បើក ​សាច់ប្រាក់​ពី​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត  ដើម្បី​យកទៅ​អនុវត្តន៍​គម្រោង ​ផ្សេងៗ​គឺ​ត្រូវ​លោក រឿន ផៃ​រិ​ទ្ធ  ទារប្រាក់​ទឹកតែ​ពី​ ៥​ភាគរយ​ដល់​១៥​ភាគរយ​ ដោយ​គេ​អះអាងថា​ជា​ថ្លៃ​ទឹកប៊ិច​។  ក្នុង​មួយខែៗ​មាន​ឯកសារ​ឆ្លងកាត់​ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ វត្ថុ​ខេត្តមណ្ឌលគិរី ជាច្រើន​ច្បាប់ ​ដូច្នេះ​លោក រឿន ផៃ​រិ​ទ្ធ ប្រមូល​លុយ​តាម របៀប​ពុករលួយ  ហើយ​សូម្បីតែ​គម្រោង ​ចំណាយ​សម្រាប់​សាលាខេត្ត ​មណ្ឌលគិរី ក៏មាន​ចំណែក​ភាគ រយ​របស់លោក រឿន ផៃ​រិ​ទ្ធ  និង​បក្ខពួក​ដែរ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​អំពើពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​ប្រកបដោយ​តម្លាភាព​ហើយ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​តាមច្បាប់​ជា​ធរមាន​ដោយ​មិនត្រូវ​មានការ​យោគយល់​នោះទេ

​រឿងអាស្រូវ​ពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​តាម​បណ្ដា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​សាលាខេត្ត​មណ្ឌលគិរី បើក​កកាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ នៅឡើយ​ទេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក រឿន ផៃ​រិ​ទ្ធ កាន់តែ​បានដៃ​ក្នុង​ការប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក រឿន ផៃ​រិ​ទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​រួចទៅហើយ​ក៏ដោយ​។

​តាម​បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា​លោក រឿន ផៃ​រិ​ទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី កំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​អង្គភាព​ផ្សេងៗ​ទៀត​នៅពេល​រត់ការ​ឯកសារ​បើក​លុយ​ពី​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​។ ប្រភពពី​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា​លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​បរិវារ​តែងតែ​ទាមទារ​ប្រាក់​ទឹកតែ​ក្នុង​កម្រិត​ខ្ពស់ ហើយ​បើ​អ្នក​រត់ការ​ឯកសារ​មិន​កាត់​ភាគរយ​ឲ្យ​តាម​ការទាមទារ​របស់​លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​ទេនោះ គឺ​មិន​ងាយ​ដក​សាច់ប្រាក់​ចេញពី​មន្ទីរ​ហិរញ្ញវត្ថុ​បានឡើយ​។ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​ទាមទារ​ប្រាក់​ទឹកតែ​ពី​បណ្ដា​មន្ទីរ​អង្គភាព​នានា គឺ​លោក រឿន ផៃ​រិ​ទ្ធ និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​តែម្តង​?។(មានត)

31969851_452447845176181_3236858092100517888_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!